ដោយ ៖ សហការី
បាត់ដំបង ៖ យុវជនម្នាក់ ដែលជាកម្មករកាប់ដំឡូង ត្រូវបានរថយន្ត បុកពេញទំហឹង ចំពីមុខ បណ្តាល អោយ
ស្លាប់នៅនឹងកន្លែង ហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥៧B កាលពីវេលាម៉ោង៧
និង៥០នាទីយប់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិតាំងយូប ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរង បើបបរម៉ូតូម៉ាកវីវ៉ា ពណ៍ខ្មៅ
ពាក់ស្លាកលេខ បាត់ដំបង 1C. 48 27 បើកបរក្នុងទិសដៅ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ម៉ូតូមាន
សភាពរ៉េចុះ រ៉េឡើងឆ្លងគំនូសសរទៅខាងឆ្វេង ស្របពេលនឹង រថយន្ត ម៉ាកតូយូតាកាមរី ( បាឡែន ) ១គ្រឿង
ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2A-9256 បើកបរក្នុងទិសដៅ ពីកើតទៅលិច ក្រោយកើតហេតុ
អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ប្រភពដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះ សឿង សុខខេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់
នៅភូមិ ឃុំកើតហេតុខាងលើ ដោយសារតែអំណាច នៃការប៉ះទង្គិចខ្លាំងពេក ធ្វើអោយតួម៉ូតូទាំងមូល ត្រូវបាន
អណ្តាតភ្លើងឆាបឆេះ ខ្ទេចខ្ទីទាំងស្រុង ហើយជនរងគ្រោះ ស្កាប់ភ្លាមៗ នៅនឹងកន្លែង រីឯរថយន្ត ត្រូវខូចខាត
ផ្នែកខាងមុខ យ៉ាងដំណំ ដែលមូលហេតុនេះគឺដោយសារតែ ម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ បានចុះទៅត្រួតពិនិត្យ វាស់វែង សមត្ថកិច្ចបានធ្វើការប្រគល់សព
អោយទៅក្រុមគ្រួសារ ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តនិងម៉ូតូ ក៏ត្រូវបានកំលាំងនាំ
យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំរៀងផងដែរ ដោយរង់ចាំធ្វើការដោះស្រាយជាក្រោយ ៕