ឡដុតធ្យូងក្លាយទៅជា​ឡដុតមនុស្សទាំងរស់

ដោយ ៖ សហការី

បាត់ដំបង ៖ ហេតុការណ៍គួឲ្យភ្ញាក់ផ្លើមួយ បានកើតឡើងទៅលើគ្រួសារមួយ រកស៊ីដុតធ្យូង បណ្ដាលឲ្យបុរស
ម្នាក់ស្លាប់ ប្រពន្ធព្រម នឹងកូនរងរបួសធ្ងន់ ក្រោយពីរព្យាយាម ជួយសង្រោះ ឪពុក និងប្តីដែលបានធ្លាក់ចូល
ក្នុងឡរធ្យូង ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅចំណុច
អូរខ្វាត ស្ថិតនៅក្នុង ភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

តាមប្រភពប្រជាពលរដ្ឋ ដែររស់នៅទីនោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ក្រុមគ្រួសារ មួយ
នេះ តែងតែធ្វើការដុតធ្យូងដូចសព្វដង តែម្ដងនេះមិនដឹងជាយ៉ាងមិច ស្រាប់តែឭសម្លេងស្រេច ទាំងប្រពន្ធនឹង
កូន ឲ្យគេជួយ នៅពេលអ្នកភូមិជិតខាងរត់ទៅមើល ទើបដឹងថា មានមនុស្ស ធ្លាក់ចូល ក្នុងឡដុតធ្យូង ក៍នាំគ្នា
ជួយ យកឡើ តែជនរងគ្រោះ ត្រូវភ្លើងឆេះឡើងក្រញ៉ង់ ស្លាប់បាត់ទៅហើយ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែរបានបាត់បង់ជីវិត ក្នុងឡធ្យូងនោះ មានឈ្មោះ យូន ស៊ត
ភេទប្រុស អាយុ៤៨ឆ្នាំ ( ត្រូវជាប្ដី នឹងឪពុក ) រីឯស្ត្រីជាប្រពន្ធ ឈ្មោះ​ ឆែម ដេត អាយុ៤៥ឆ្នាំ របួសធ្ងន់ និងកូន
ប្រុស ឈ្មោះ យួន ចិត្រា អាយុ១៥ឆ្នាំ ក៍រងរបួសដែរ អ្នកទាំង៣ មានមុខរបជាអ្នកដុតធ្យូងលក់ រស់នៅភូមិ
ឃុំ កើតហេតុខាងលើ ។

ប្រភពពីអ្នកភូមិម្នាក់ បានអះអាងអោយដឹងថា មុនកើតហេតុគ្រួសាររងគ្រោះ បាននាំគ្នាទៅបើកឡយកធ្យូង
ដើម្បីយកធ្យូងទៅលក់ បុរសជាប្តី បានទំលាយគំរបឡ ទាំងភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ នៅឡើយ ហើយត្រូវ
ចំហេះភ្លើង ស្រូបធ្លាក់ចូលទៅក្នុងឡ ឃើញដូចនេះ ប្រពន្ធ និងកូន បាននាំគ្នា ចាប់ទាញដៃជនរងគ្រោះអោយ
ឡើងមកលើវិញ តែដោយសារអំណាច ចំហាយភ្លើងឈួល មកក្រៅខ្លាំងពេក ធ្វើពួកគេ២នាក់ម្តាយ នឹងកូន
ឆេះរលាកពេញខ្លួន ក៏របូតដៃ ពីបុរសជាប្តី ទៅក្នុងឡកំពុងតែឆេះ សន្ធោសន្ធៅ នោះទៅវិញ បណ្តាលអោយ
ជនរងគ្រោះ ឆេះស្លាប់ទាំងរស់ ក្នុងឡដុតធ្យូងនោះទៅ។

ក្រោយកើតហេតុ ទាំងម្ដាយនិងកូន ត្រូវបានបញ្ជូនតាមទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ចំណែកសព
ត្រូវបានអ្នកភូមិ ជួយជះទឹក នាំយកចេញ ពីក្នុងឡធ្យូង។ បច្ចុប្បន្ន សពត្រូវបានសាច់ញាតិ និងអ្នកភូមិរៀប
ចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ អ្នកប្រម៉ាញ់ ជាយដែន

2016-01-31_21.15.32

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author