កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចុះធ្វើរដ្ឋបាលនៅផ្ទះសំណាក់មា៉រីសំណាង ឃាត់ខ្លួនជនសង្ស័យប្រើប្រាសនឹងជួញដូរ គ្រឿងញៀនបាន៧នាក់

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ កម្លាំងការីយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹងនាំដោយ
លោក វរសេនីយ៍ឯក ម៉ី អាន ស្នងការរងខេត្ត និងជាប្រធាន ការិយាល័យកណ្តាលប្រឆាំងបទល្មើស សហការ
ជាមួយកម្លាំងអធិការរដ្ឋាន ក្រុងសែនមនោរម្យ ចុះធ្វើរដ្ឋបាល កាលពីវេលាម៉ោង៦ នឹង៣០នាទីរសៀល ថ្ងៃទី
០១ ខែគម្ភះ ឆ្នាំ២០១៦ នៅផ្ទះសំណាក់ ម៉ារី សំណាង ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុង
សែនមនោរម្យ ខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ជួញដូរនឹងប្រើប្រាស់គ្រឿងញៀន បានចំនួន
៧នាក់ ព្រមទាំងវត្ថុតាងមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក ម៉ី អាន ស្នងការងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោក
ឧត្តមសេនី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកបានដឹកនាំកម្លាំង ចុះធ្វើរដ្ឋបាលត្រួតពិនិត ទៅ
លើផ្ទះសំណាក់ខាងលើនេះ ចាប់ផ្តើមពីម៉ោង ៤រសៀល រហូតមកដល់ វេម៉ោង៦ នឹង៣០នាទីល្ងាច

លោក វរសេនីយ៍ទោ ឡវ ប៉ុន នាយរងការីយាល័យ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលសម
ត្ថកិច្ច ឃាត់ខ្លួលបបាន ចំនួន០៧នាក់ ក្នុងនោះស្រីចំនួន៥នាក់ ប្រុស០២នាក់ ។ ទី១ ឈ្មោះ ធួន រដ្ឋាថា ភេទ
ស្រី អាយុ២៤ឆ្នាំ ទី២ ឈ្មោះ ភ័ក្រ លក្ខណា ភេទស្រី អាយុ ២៩ឆ្នាំ ទី៣ ឈ្មោះ ធឿន កូតា ភេទស្រី អាយុ២១
ឆ្នាំ ទី៤ ឈ្មោះ ណឹង បារាំង ភេទប្រុស អាយុ២០ឆ្នាំ ទី៥ ឈ្មោះ ហែម ស្រីពៅ អាយុ២៣ឆ្នាំ អ្នកទាំង៥នាក់ជា
អ្នកប្រើប្រាស រីឯ២នាក់ទៀតជាអ្នកជួញដូរគ្រឿងញៀន ទី១ មានឈ្មោះ តឿន ប៊ុនថាន់ ភេទប្រុស អាយុ៣១
ឆ្នាំ ទី២ ឈ្មោះ ប្រុស សុខលាភ ភេទស្រី អាយុ២៧ឆ្នាំ ។

អ្នកទាំង៧នាក់ ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួន បាននាំមកស្នការ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ដើម្បីធ្វើការ
សាកសួរ នឹងធ្វើតេស រកសារធាតុញៀន នៅក្នុងទឹកនោមរួច បច្ចុប្បន្ននេះអ្នកទាំង០៧នាក់ខាងលើនេះ ត្រូវ
បានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅសាលាដំដូងខេត្ត ចាត់ការទៅតាម
និតិវិធីច្បាប់៕

2016-02-02_22.27.35

IMG-20160202-WA0003

IMG-20160202-WA0000

IMG-20160202-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author