ដោយ ៖ រស់ សុភា
ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច ខេត្តមណ្ឌលគិរី រួមទាំងកងកម្លាំងកងរាជអាវុធហត្ថ នៅរសៀល ថ្ងៃទី០៣ ខែ
គម្ភះ ឆ្នាំ២០១៦ បានធ្វើការឡោមព័ទ្ធ ផ្ទះមេឈ្មួញម្នាក់ ស្ថិតនៅក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា បន្ទាប់ពីបាន
ដេញតាមប្រម៉ាញ់ រថយន្តដឹកឈើ ប្រណិតចំនួន២គ្រឿង។
មន្ត្រីសមត្ថកិច្ចម្នាក់បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី៣ ខែកុម្ភៈ នេះ សមត្ថកិច្ចបានចុះ
ល្បាត បានឃើញ រថយន្តដឹកឈើ ចំនួន ២គ្រឿង បានបើក ចេញពីស្រុកអូររាំង ពេលនោះ កម្លាំងកងរាជអា
វុធហត្ថ ខេត្ត ក៏ ធ្វើការស្ទាក់ចាប់ បានមួយគ្រឿង រីឯមួយគ្រឿងទៀត បានបើករត់គេច រហូតមកដល់ផ្ទះ វីឡា
មួយ ដែលស្ថិតនៅក្នុង ភូមិស្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយក៍បើកចូល ទៅក្នុងផ្ទះនោះ នៅពេលដែរ
សមត្ថកិច្ច កំពុងធ្វើការឡោមព័ទ្ធ ក៏មានការបាញ់គំរាម មកលើសមត្ថកិច្ចទៀត។ ផ្ទះវីឡាដែរកំពុងត្រូវបាន
សមត្ថកិច្ច ឡោមព័ទ្ធនោះ ត្រូវបានគេបញ្ជាក់ថា ជាវីឡា របស់លោក សូ ម៉ា រិត ជាមន្ត្រី កងរាជអាវុធហត្ថ
លើផ្ទៃប្រទេស ។
យោងតាមព័ត៌មានបឋម របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីលោក ឡុងហុត ហុកម៉េង ព្រះរាជអាជ្ញាសា
លាតំបូងខេត្តមណ្ឌលគិរី ចុះដល់ផ្ទះវីឡា ដែរសមត្ថកិច្ចកំពុងធ្វើការឡោមព័ទ្ធនោះ នៅវរលាម៉ោង៥ នឹង០០
នាទីល្ងេច ថ្ងៃទី០៣ ខែគម្ភះ កម្លាំងសមត្ថកិច្ចបានធ្វើការចូលឆែកឆេក្នុងផ្ទះវីឡាខាងលើ រកឃើញឈើប្រណិត
ចំនួន២៥៥កំណាត់ នឹងរថយន្តបង្កុង ១គ្រឿង ព្រមទាំងរណាយន្តចំនួន១គ្រឿង។
គួរំលិកផងដែរថា កាលពីប៉ុន្មានឆ្នាំមុន ផ្ទះវីឡាខាងលើនេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ច ឡោមព័ទ្ធ និងចូលឆែក
ឆេម្តងផងដែរ ពេលនោះបានរកឃើញ ឈើខុសច្បាប់ លាក់ទុកប្រមាណជាង ៧០ម៉ែត្រគូប ត្រូវបានកម្លាំង
សមត្ថកិច្ចក៏ធ្វើការ រិបអូសម្ដងរួចមកហើយ ប៉ុន្តែឈ្មួញដុះស្លែ ដែរជាមន្ត្រីកងរាជអាវុធហត្ថ ម្នាក់នេះមឹន ញ
ញើត ច្បាប់ទាល់តែសោះ មិនដឹងថាខ្នងបង្អែក នៅពីក្រោយនោះ ប៉ុន្នានោះទេ៕ រស់ សុភា