មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

កូនប្រុស ឈិន ឡុង ពិតជាពាក់ព័ន្ធនឹង គ្រឿងញៀនមែន

ចិន ៖ ក្រុមព្រះរាជអាជ្ញាចិន បានអនុម័តរួចរាល់ហើយ នូវការចាប់ខ្លួន លោក Jaycee Chan កូនប្រុសលោក ឈិន ឡុង កាលពីខែមុន បន្ទាប់ពីមានការសង្ស័យថា ពាក់ព័ន្ធនឹងគ្រឿងញៀន។ ការអនុម័តនេះមានន័យថា បច្ចុប្បន្ន Jaycee Chan ត្រូវបានចោទប្រកាន់ជាផ្លូវការ ថាពាក់ព័ន្ធនឹង គ្រឿងញៀនពិតប្រាកដមែន នេះបើតាមព័ត៌មាន Beijing News ទើបចេញផ្សាយនៅល្ងាចថ្ងៃពុធ ទី១៧នេះ។

សូមរំលឹកថា កូនប្រុស លោក ឈិន ឡុងរូបនេះ មានអាយុ ៣២ឆ្នាំ ជាតារាសម្តែង និងតារាចម្រៀង ត្រូវបានចាប់ខ្លួននៅទីក្រុងប៉េកាំង បន្ទាប់ពីធ្វើតេស្តថាបានប្រើប្រាស់កញ្ឆា និងត្រូវបានប៉ូលិសរកឃើញថ្នាំញៀន ១០០ក្រាម នៅផ្ទះរបស់លោក៕

PISETH-040

Share on Facebook