ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ សាកសព យុវជនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ដេក ស្លាប់ រហូតហើម ស្អុយក្នុង ព្រៃ
មួយកន្លែង ប្រហែលចម្ងាយ ២៥ម៉ែត្រ ពីសាលាក្រុងសែន មនោរម្យ ត្រូវបាន កាលពីព្រឹក ថ្ងៃទី ១០ កុម្ភៈ ឋិត
ក្នុងភូមិ ដើមស្រល់ សង្កាត់ មនោរម្យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។
តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណេត វ៉ាន់ញឹម ភេទប្រុស អាយុ២២ឆ្នាំ ទីលំ
នៅភូមិ សង្កាត់ កើតហេតុខាងលើ។
តាមសម្ដីពីក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះ មុនពេលកើតហេតុប៉ុន្មានថ្ងៃ ជនរងគ្រោះ
បានផឹកស្រា ពីរនាក់ឪពុករបស់ខ្លួនបង្កើត នៅផ្ទះក្បែកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ខណៈកំពុង
ផឹកស៊ីនោះ ឪពុកកូនទាំងពីរនាក់ កើតមានជម្លោះ ពាក្យសម្តីនឹងគ្នា តែមិនដឹងថាឈ្លួសគ្នារឿងអី ក្រោយពី
មាមជម្លោះពាក្យសម្តី ជាមួយឪពុករួចមក ជនរងគ្រោះបានរត់ចេញពីផ្ទះ ដោយក្រុមគ្រួសារគិតថា ប្រហែល
ជាទៅដេកផ្ទះបងប្អូន ទើបមិនបាន ដើររកជនរងគ្រោះខាងលើនេះ ក្រោយមកបាន៥.៦ថ្ងៃ ស្រាប់តែនៅព្រឹក
ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មានអ្នកជិតខាងរត់មកប្រាប់ថា គេបានឃើញសពកូនរបស់គាត់ ដេកស្លាប់នៅ
ក្នុងព្រៃមានសភាពហើមទៅហើយ។
សមត្ថកិច្ចដែលចុះទៅត្រួតពិនិត្យ នៅកន្លែងកើតហេតុ បានឲ្យដឹងថា សពបានស្លាប់ដោយធ្វើអត្តឃាតចង.ក
ខ្លួនឯង ព្រោះនៅកន្លែងកើតហេតុ គេឃើញមានខ្សែអង្រឹងប្រវែងប្រហែល មួយម៉ែត្រនៅជាប់.ក របស់សពនឹង
ពុំមានស្នាមវាយដំទេ ក្រោយពិនិត្យរួច សពត្រូវបានសមត្ថកិច្ច ប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ
តាមប្រពៃណី៕