សមត្ថកិច្ចស្រុកឱរ៉ាល់ចុះបង្ក្រាបទីតាំងសង្វៀនមាន់ជល់ ឃាត់ខ្លួនមនុស្ស៣នាក់នឹងវត្ថិតាងមួយចំនួន

ដោយ ៖ សហការី

កំពង់ស្ពឺ ៖ ដើម្បី ភូមិ ឃុំ សុវត្ថិភាព លោកវរ:សេនីយ៍ ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានដឹកនាំ
កម្លាំងចុះបង្ក្រាប ទីតាំងសង្វៀនជុលមាន់ ដែរលួចលាក់លេងនៅក្នុងព្រៃ កាលពីថ្ងៃទី១២ ខែគម្ភះ ឆ្នាំ២០១៦
ឋិតនៅចំណុចស្វាយអាត់ ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេរ្តកំពង់ស្ពឺ។

ក្នុងការបង្ក្រាប សង្វៀនមានជុលខាងលើ សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹង ពីប្រជា
ពលរដ្ឋ លោក វរ:សេនីយ៍ ប៊ុត ប៊ុនធឿន បានដឹកនាំកម្លាំងនគរបាល បូកនឹងកម្លាំងប្រជាការពារ ចុះទៅទីតាំង
នោះភ្លាមៗ ក្នុងនោះធ្វើការឃាត់ខ្លួន អ្នកញឿនល្បែងជុលមាន់ បានចំនួន៣នាក់ ទី១ ឈ្មោះឡុង សារី ភេទ
ប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី២ ឈ្មោះអ៊ុន វិរៈ ភេទប្រុស
អាយុ28ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី៣ ឈ្មោះរ៉េត វង្ស ភេទប្រុស
អាយុ31ឆ្នាំ រស់នៅភូមិចាន់ពីង ឃុំត្រពាំងជោស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងនោះមាន សម្ភារៈ​ មួយចំនួន ដែរអ្នកញឿនល្បែងទាំងនោះបានរត់ចោល មានដូចជា ម៉ូតូ៦គ្រឿង មាន់អា
គកចំនួន៥ក្បាល ជញ្ជីងសម្រាប់ថ្លិងមាន់ជុលចំនួន១ ស្កុតសម្រាប់រំតខ្នាយមាន់ចំនួន២០ដុំ ធូកចំនួន១ដុំ ក្រ
ដាស់ខាត់ចំនួន៥សន្លិក អំបោះចំនួន២ហុង នឹងម្ជុលចំនួន២ ធុងទឹក កក ចំនួន៣ ចានដែកចំនួន២ ស្បែក
ជើងចំនួន៦គួ កំព្រងដាក់មាន់អាគកចំនួន២ ផងដែរ។

IMG-20160213-WA0029

IMG-20160213-WA0036

IMG-20160213-WA0032

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author