ទូច ស៊ុននិច បង្ហាញ ឃ្លីបវីដេអូរំឭកអតីតកាល

ភ្នំពេញៈ អស់រយៈពេលជាង១០ឆ្នាំហើយ ដែលអតីតតារាចម្រៀងស្រីល្បី ឈ្មោះ កញ្ញា ទូច ស៊ុននិច បានលាចាកពីសង្វៀនសិល្បៈ ដោយមិនបានព្រៀងទុក ព្រោះតែនាងបានជួប ឧប្បទ្ទវហេតុ ត្រូវក្មាន់កាំភ្លើងឫស្យា បាញ់ប្រហារ កណ្ដាលក្រុងភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៣ កន្លងទៅ ដោយនាងមិនសូវ បានបង្ហាញមុខមាត់ នៅវិថីមួយនេះទៀតទេ ក្រោយពីបានធ្លាក់ខ្លួនពិការមក ។ ប៉ុន្តែថ្មីៗនេះ ទូច ស៊ុននិច បានបង្ហាញឃ្លីបវីដេអូខ្លីមួយ រំឭកពីអតីតកាល ក្នុងអំឡុងពេលដែលនាង នៅជាតារាចម្រៀង បង្អួតទស្សនិកជន ។ មិនតែប៉ុណ្ណោះ នាងក៏ចង់ដឹងថា សន្ទុះនៃការគាំទ្រ នាងមានកម្រិតណា នៅពេលធ្លាក់ខ្លួនពិការបែបនេះ ។

ឃ្លីបវីដេអូមួយ មានរយៈពេល ប្រមាណជាង១០នាទី ត្រូវបានម្ចាស់សាម៉ីខ្លួន ទូច ស៊ុនទិច ជាតារាស្រីមួយដួង សុភាពរាបសារស្រគត់ស្រគំ យកបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បង្ហាញដល់ទស្សនិកជន ដោយនាងរំឭកអតីតកាល កាល ពីអំឡុងឆ្នាំ១៩៩៩ អំឡុងចេញទៅសម្តែង នៅសហរដ្ឋអាមេរិក ។

តាមរយៈឃ្លីបវីដេអូមួយនេះ បានសរបញ្ជាក់ឲ្យឃើញថា តារាចម្រៀងស្រី ទូច ស៊ុននិច មានទឹកដមសំនៀង ពីរោះក្រអួនក្រអៅ ហើយមានកាយវិការ ទន់ភ្លន់ ស័ក្ដិសមជានារីខ្មែរពិតៗ ។ ទស្សនិកជនចង់ដឹងថា វីដេអូនោះ អតីតតារាចម្រៀង ទូច ស៊ុននិច បកស្រាយបទចម្រៀងអ្វីខ្លះ មានទឹកដមសំនៀងពីរោះយ៉ាងណានោះ ទៅទស្សនាជាមួយ LookingTODAY ដើម្បីរំឭកអតីត កាលចាស់ៗពេលដែលនាងប្រឡូកសិល្បៈ មានសម្រស់ស្រស់ស្អាត និងសំនៀងពីរោះនោះ៖

hour-373 hour-375

ផ្តល់សិទ្ធិដោយ៖ Lookingtoday

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author