ដោយ ៖ សហការី
ខេត្តរតនគិរី៖ ទីតាំងគ្រោង នឹងធ្វើការដ្ឋានខ្សាច់មួយកន្លែង ត្រូវគេឃើញថា បានផ្អាកក្រោយពីប្រជាពលរដ្ឋ
បាននាំគ្នាសម្ដែងនូវការមិនពេញចិត្ត ទៅលើក្រុមហ៊ុន ដែលមានឈ្មោះ ឆៃលីហ៊ាង ដែរបានមកបោះទីតាំង
នៅចំណុចកោះខ្យង ឋិតក្នុងភូមិដាល ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
តាមប្រភពអ្នកភួមិនៅទីនោះ បានឲ្យដឹងថា ក្រុមហ៊ុនខាងលើ បាននឹងកំពុង អនុវត្តល្មើស នឹងច្បាប់រដ្ទ ទើប
ក្រុមអ្នកភូមិធ្វើការតវ៉ា និងស្នើសំទៅអាជ្ញាធរ ឲ្យផ្អាកជាបណ្តោះអាសន្ន។
ប្រភពដដែររដ្ឋ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងគ្រោងធ្វើការដ្ឋានខ្សាច់នោះ អាចនឹងមាន
លួចធ្វើរ៉ែមាស ដោយសាកន្លងមក គេបានឃើញឧបករណ៍ ស្រូបយករ៉ែមាសនោះ នៅក្នុងការដ្ឋានខាងលើនេះ
ព្រោះតែពួកគេបានឃើញ ឧបកណ៍ទាំងនេះហើយ ទើបគេសង្ស័យថា ក្រុមហ៊ុនមួយនេះអាចនឹងធ្វើរ៉ែមាស
មិនមែនធ្វើខ្សាច់បោះទេ។
ប្រភពបានបញ្ជាក់ឲ្យដឹងថា នាពេលកន្លងមកនេះ ក្រុមហ៊ុនបានទិញ ទឹកចិត្តអ្នកភូមិ ដោយឲ្យអាជ្ញាធរ ឃុំ
ហៅប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងពិធីជប់លៀងមួយ នៅលើវាលខ្សាច់ លើកកោះខ្យងនោះ ប៉ុន្តែត្រូវបានប្រជា
ពលរដ្ឋបដិសេធន៍ មិនបានទៅចូលរួមក្នុងពិធីជប់លៀងនោះទេ។ ហើយនឹងអាចមានការប្រឆាំង នឹងក្រុមហ៊ុន
ប្រសិនបើ ក្រុមហ៊ុន មិនបានបង្ហាញឲ្យច្បាស់ អំពីផែនការអនុវត្តន៍ របស់ក្រុមហ៊ុននោះទេ។
លោកអភិបាលស្រុកអណ្តូងមាស ស្តីទីផាត់សម្បត្តិ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះបានឲ្យដឹងថា ក្រុមហ៊ុន
នោះ គឺនៅមិនទាន់ មានអាជ្ញាប័ណ្ណ ពីរដ្ឋាភិបាលនោះ នៅឡើយទេ ហើយការធ្វើសកម្មភាព គឺបានផ្អាកជា
បណ្តោះអាសន្ន។
លោកបានបញ្ជាក់ថា ក្រុមហ៊ុននេះ គឺបានសុំធ្វើអាជីវកម្ម គ្រោះ ខ្សាច់ ប៉ុន្តែ ប្រសិនបើ ក្រុមហ៊ុន ធ្វើអ្វីខុសពីការ
ស្នើសុំនេះ ប្រជាពលរដ្ឋ អាចមានសិទ្ធិប្តឹង ទៅស្ថាប័នជំនាញ ឫអង្គការ សង្គមស៊ីវិលមួយចំនួនបាន។
លោកបានបញ្ជាក់ថា ការលើកឡើងរបស់ប្រជាពលរដ្ឋ វាមិនស្រប ទៅនឹងច្បាប់ រដ្ឋាភិបាល បែរជាប្រជាពល
រដ្ឋស្នើឲ្យក្រុមហ៊ុន ចិញ្ចឹមពួកគេទៅវិញ ដែលគេអះអាងថា បឹងបួរ ទន្លេ ជាសម្បត្តិដូនតារបស់ពូកគាត់។
លោកថាទោះយ៉ាងណាក៏ដោយមកដល់ពេលនេះខាងសហគមន៍បានយល់ព្រមជាមួយក្រុមហ៊ុននោះហើយ។
ពាក់ព័ន្ធរឿងនេះ លោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី គឺលោក ហ៊ុន ប៊ុនថាន បានស្នើឲ្យអ្នកយក
ព័ត៌មានយើង ធ្វើការទំនាក់ទំនង ទៅមន្ត្រីនៅសាលាខេត្តរតនគិរី ព្រោះពេលនេះ លោកកំពុងជាប់រវល់ បុណ្យ
សពនៅឯភ្នំពេញនោះ៕