មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស្ត្រី២នាក់ជំនាញបន្លំលួចទ្រព្យសម្បត្តិតាមក្នុងផ្ទះ អស់លក្ខប៉ូលិសវៃខ្នោះ

ដោយ ៖ សហការី

បាត់ដំបង ៖ កម្លាំនគរបាល ក្រោមបញ្ជានឹងដឹកនាំផ្ទាលពី ឧត្តមសេនីយ៍ទោ ស ថេត ស្នងការខេត្តបាត់ដំបង
នឹងលោឧត្តមសេនីយ៍ត្រី ជេរ បណ្ណី ស្នងការរង ទទួលផែនព្រហ្មទ័ណ្ណ ព្រមទាំងកម្លាំង ការិយាល័យ ជំនាញ
ព្រហ្មទ័ណ្ណកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដឹងនាំដោយលោវរសេនីយ៍ទោ ម៉ឹង លាង
នាយការិយាល័យ សហការណ៍ជាមួយកម្លាំង នគរបាលខេត្តបន្ទាយមានជ័យ ឈានឃាត់ខ្លួនជនសង្ស័យ
ជាស្ត្រី២នាក់ កាលពីព្រឹកថ្ងៃទី១៧ ខែគម្ភះ ឆ្នាំ២០១៦ កន្លងមកនេះ ពាក់ព័ន្ធករណីបន្លំលួច ទ្រព្យសម្បត្តិ
ក្នុងផ្ទះ។

នៅក្នុងករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០២ នាក់ ជាស្ត្រី
ដែលជាជនដៃដល់ ក្នុងករណីបន្លំលួចយកទ្រព្យសម្បត្តិ តាមក្នុងផ្ទះ នឹងដកហូតបានម៉ូតូហុងដា សេ១២៥
ពណ៍ខ្មៅ ដែរមានពក់ស្លាកលេខ បន្ទាយមានជ័យ 1I.48 25 ចំនួន១គ្រឿង ដែរជាមធ្យោបាយ ជិះធ្វើសកម្ម
ភាពកន្លងមក

សម្ថកិច្ចបានបន្តឲ្យដឹងទៀតថា ជនសង្ស័យ ដែរសមត្ថកិច្ច ឃាត់ខ្លួននោះគឺ ទី១ មានឈ្មោះ ចេង វ៉ាន់ភេទស្រី
អាយុ៤៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឋ ខេត្តបន្ទាយមានជ័យ ។ ទី២ ឈ្មោះ
លី ធី ភេទស្រី អាយុ ៤៨ ឆ្នាំ រស់នៅភូមិចំការចេក ខាងត្បូង ខេត្តពោ ធិសាត់ ។

ក្នុងនោះផងដែរ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈ
ដ្ឋាន មេត្តាប្រុងប្រយត្ន័ ចំពោះល្បិចកល របស់ជនខិលខូច និងបន្តចូលរួមសហការណ៍ ជាមួយសមត្ថកិច្ច
ដើម្បីធ្វើការស្រាវជ្រាវ បង្ក្រាបបានទាន់ពេលវេលា និងដើម្បីសេចក្តីសុខ និងសុវត្ថិភាព ក្នុងមូលដ្ឋាន របស់
យើងទាំងអស់គ្នា។/

IMG-20160218-WA0090-1

Share on Facebook