លោកចាន់វាសនាប្រធានកាំកុងត្រូលខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងចុះត្រួតពិនិត្យលើម្ហូបអារហា

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៤ ខែគុម្ភះ ឆ្នាំ២០១៦ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រួល ខេត្តមណ្ឌល
គិរី សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យ ទៅលើទំនិញវេចខ្ជប់ស្រាប់ ទំនិញហួសកាលបរិច្ឆេត
ប្រើប្រាស់ នឹងទំនិញគ្មានអនាម័យ ព្រមទាំងទំនិញគ្មានសុវត្ថិភាព នៅក្នុងផ្សារសែនមនោរម្យ ក្រុងសែន
មនោរម្យ ខេត្តមណ្ឌលគិរី។

ជុំវិញការចុះត្រួតពិនិត្យនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល បានមានប្រសាសន៍ឲ្យដឹងថា ការ
ចុះពិនិត្យនេះ គឺគោដៅសំខាន់នោះ ទៅលើទំនិញវេចខ្ជប់ស្រាប់ ទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ ការធ្វើ
តេស្តបឋម ទៅលើស្ករត្នោត ( Sodium Hydro Sulfitte ) នឹងធ្វើតេស្តរកជាតិ Iodine នៅក្នុងអំបិល ព្រម
ទាំងធ្វើតេស្តលើបង្គារម៉ឹក សាច់ក្រក ត្រីងៀត សសៃគុយទាវ មី នំបញ្ចុក យីហ៊ឺ ក្រៀម មីសួរ ដើម្បីរកសារធាតុ
គីមី ( Borax ) ជាដើម។

ក្នុងនោះពិនិត្យឃើញ ប្រេងឆាម៉ាក Lim Soon ចំនុះ១ លីត្រចំនួន៣ដប ទឹកត្រីចំណុះ១លីត្រចំនួន១ដប
ផ្សិតកំប៉ុងម៉ាក Heng ចំនួន១កំប៉ុង ទឹកស៊ីអីវ ម៉ាក CHIN-SU ចំនួន៣ដប និងប័រម៉ាក MARGARINE
ចំនួន២កំប៉ុង ដែលហួសកាលបរិច្ឆេតប្រើប្រាស់ នឹងត្រូវបានដកហូត យកមករក្សាទុក នៅមន្ទីរពាណិជ្ជកម្ម
ដើម្បីកំទេចចោល នៅពេលក្រោយ។

បន្ទាប់មកលោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូល បានធ្វើការណែនាំ ដល់អាជីវករ ពាណិជ្ជករឲ្យបាន
យល់ដឹង នឹងមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាង ក្នុងការដាក់តាំងលក់ ទំនិញហួសកាលបរិច្ឆេត ប្រើប្រាស់
ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលសារធាតុគីមី ហាមឃាត់ នឹងរៀបចំ ទំនិញលក់ដូរទុកឲ្យមាន
សណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញ ហូបចុក នឹងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ឲ្យដាច់ដោយឡែកៗពីគ្នា៕

2016-02-25_16.07.16

2016-02-25_16.10.19

2016-02-25_16.08.58

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author