មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

បទល្មើស​ម៉ូតូ​គេចពន្ធ​នាំចូល​ពី​ថៃ​តាម​ច្រករបៀង​ស្រុក​ម៉ាឡៃ​យ៉ាង​គគ្រឹកគគ្រេង​រដ្ឋ​ខាត​ស្ទើរ​រាប់​ម៉ឺន​ដុល្លារ​ដោយសារ​ការ​គេច​ពន្ធ

បន្ទាយមានជ័យ ៖ ក្នុង​មួយ​ខែៗ​លុយ​បង់ពន្ធ​ចូល​រដ្ឋ​ស្ទើរតែ​រាប់​ម៉ឺន​ដុល្លារ​ត្រូវ​ ខាតបង់​ដោយសារ​តែ​មាន​បទល្មើស​ម៉ូតូ​គេចពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ ​ទាំង​ថ្ងៃ​ និង​យប់​តាម​ច្រករបៀង​ស្រុក​ម៉ាឡៃ និង​ច្រក​ផ្សេងៗ​ទៀត​។

ការ​នាំចូល​ម៉ូតូ​ស៊េរី​ទំនើប​យក​មក​លក់​ក្នុង​ខេត្តបន្ទាយមានជ័យ​ដោយ​ មិន​ចាំ​បាច់​ធ្វើការ​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ដោយសារតែ​ពួក​ឈ្មួញ​ទាំងអស់​នោះ ​យក​លុយ​ទាំង​ពាន់​ដុល្លារ​ទៅ​បង់​តាមផ្លូវ​ងងឹត​ឲ្យ​​មន្ត្រី​ពាក់ព័ន្ធ​ ជាច្រើន​ទៀត ទើប​ម៉ូតូ​ធុន​ល្អ​​ៗ​​ទាំងអស់​នោះ​អាច​ជិះ​ចូល​មក​ទី​រួម​ខេត្ត​យក​មក​ដាក់ ​លក់​តាម​ស្តង់​បាន​ស្រួល​យ៉ាង​ដូច្នេះ។ បញ្ហា​បទល្មើស​បាន​កើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​មាន​ដូច​ជាម៉ូតូ​គេចពន្ធ និង​ត្រាក់ទ័រ​ជា​ដើម​​ត្រូវ​បាន​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ​តាម​ ច្រករបៀង​ដែល​ត្រូវ​បាន​ឃុបឃិត​ជាមួយ​កំលាំង​សមត្ថកិច្ច​ដែល​ឈរជើង​តាម​ បន្ទាត់​ព្រំដែន​។ ជាក់ស្តែង​នៅ​ច្រករបៀង​ខ្លា​ងាប់ និង​កោះ​ស្នួល​ស្រុក​ម៉ាឡៃ​ស្ថិត​នៅ​ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ជា​ប្រភេទ​ម៉ូតូ​​ដែល​គេ​​​លួច​ពី​ប្រទេស​ថៃ​​មក​លក់​អោយ​ឈ្មួញ​ខ្មែរ​ទិញ​ នាំចូល។ ម៉ូតូ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​មាននៅ​ស្រុក​ម៉ាឡៃ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ដែល​លួច​នាំចូល​ក្នុង​១​ថ្ងៃៗ​មិន​តិច​ជាង​៥០​គ្រឿង​ទេ​។

ឈ្មួញ​ទទួល​ទិញ​​ម៉ូតូ​​ដាក់​លក់​គ្មាន​ពន្ធ​នៅ​តាម​ស្តង់​​ក្នុង​ ខេត្តបន្ទាយមានជ័យ​នេះ​បាន​យ៉ាង​សេរី​។ កន្លង​មក​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់​បាន​ដាក់​វិធានការណ៍​ដល់​កំលាំង​ សមត្ថកិច្ច​ទាំងអស់​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន ​ដើម្បី​មាន​វិធាន​ទប់ស្កាត់​និង​បង្ក្រាប​ដែរ តែ​ការ​បង្ក្រាប​ដូចជា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​៕

c-09-17-2014-m1-full c-09-17-2014-m2-full

ប្រភព៖ កម្ពុជាថ្មី

Share on Facebook