នាយកដ្ឋានអន្តោប្រវេសន៍បញ្ជូនជនជាតិវៀតណាមប្រុស ស្រី១៨នាក់ទៅប្រទេសខ្លួនវិញ

ដោយ ៖ សហការី

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច នៃយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជូនជនជាតិវៀតណាម ដែរមកលបលួចស្នាក់
នៅក្នុងប្រទេសកម្ពុជា ចំនួន១៨នាក់ ទៅប្រទសរបស់ខ្លួនវិញ តាមច្រកក្អមសំណរ កាលពីថ្ងៃទី០១ ខែមិនា
ឆ្នាំ២០១៦ ក្រោមការដឹកនាំ របស់លោក ឧត្តមសេនីយ៍ត្រី ស្រេង សុខា អនុប្រធាននាយកដ្ឋានសើបអង្គេត
និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រព្រឹត្តិទៅ នៅទីតាំងអគ្គនាយកដ្ឋាន អន្តោប្រវេស៍ ទល់
មុខព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ដែរជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាន
នាយកដ្ឋាន បានមានប្រសាសន៍ឲ្យដឹងថា ជនជាតិវៀតណាម ទាំង ១៨នាក់ ខាងលើនេះ មានប្រុស១៦នាក់
ស្រី២នាក់ ដែលសមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តបាត់ដំបង
កាលពីពេលកន្លងទៅ បន្ទាប់ពីពួកគេចូលមករស់នៅ ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ តាមច្បាប់អន្តោវប្រវេស
ន៍ របស់ប្រទេសកម្ពុជា ។

លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តថា ជនជាតិវៀតណាម ដែលចូលមករស់នៅ និងធ្វើការដោយ
ខុសច្បាប់ គឺភាគច្រើនពួកគេ ចូលមកតាមច្រកព្រុំដែនតូចៗ ដោយពួកគេបានឲ្យលុយ ទៅអោយមន្ត្រីប្រចាំការ
នៅគោលដៅនោះបន្តិចបន្តួច រួចធ្វើដំណើរ ដោយជិះម៉ូតូឌុប ចូលទៅរស់នៅ តាមបណ្តាខេត្តនានា ជាពិសេស
ក្នុងរាជធានីភ្នំពេញ ដោយមិនមានច្បាប់ ទម្លាប់ត្រឹមត្រូវអ្វីទាំងអស់ ទាំងច្បាប់រស់នៅ ក្នុងស្រុកខ្មែរ និងច្បាប់
អនុញ្ញាតិការងារ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូន ជាជនបរទេស ទាំងអស់ មិនថា ជាជន
ជាតិវៀតណាម ឬជនជាតិណាឡើយ គឺមុនពេលបងប្អូន ចូលមករស់នៅក្នុងកម្ពុជា សូមមេត្តាបំពេញ បែបបទ
ឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌ ដែលច្បាប់បានកំណត់ ជៀសវៀង ការលបលួច ចូលមករស់នៅ និងធ្វើការ
ដោយខុសច្បាប់ បំពាន នឹងច្បាប់ របស់ប្រទេសដើម ដែលជាម្ចាស់ ។

ក្នុងនោះសមត្ថកិច្ច អន្តោប្រវេសន៍ បានបញ្ជាក់ថា គិតចាប់ពីដើម ខែមករា ឆ្នាំ២០១៦ មកទល់ដើម ខែមិនា
ឆ្នាំ២០១៦ ដដែលនេះ នាយកដ្ឋានសើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានធ្វើការ
បញ្ជូនជនជាតិបរទេស ចេញពីកម្ពុជា ចំនួន ៥០២នាក់ ស្មើរនឹង ៥២សញ្ជាត្តិ ស្រី១១២នាក់ ក្នុងនោះវៀត
ណាម មានចំនួន ៥៦៩នាក់ ស្រី៤៣៩នាក់ ៕

IMG-20160301-WA0018-1

IMG-20160301-WA0019-1

IMG-20160301-WA0017-1

2016-03-02_10.23.16

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author