បុរសអាម៉េរិកព្យាយាម ហែលទឹកទន្លេពីកូរ៉េ ខាងត្បូងទៅកូរ៉េខាងជើង បំណងជួប គីម ជុងអ៊ុន

កូរ៉េខាងត្បូង៖ ក្រសួងការពារជាតិរបស់ កូរ៉េខាងត្បូង បាននិយាយ នៅក្នុងថ្ងៃពុធនេះថា ទាហ៊ានកូរ៉េខាងត្បូង បានឃាត់ខ្លួនប្រជាពល រដ្ឋអាម៉េរិកម្នាក់ ដែលបានកំពុងព្យាយាម ហែលឆ្លងព្រុំដែនទន្លេ ដើម្បីចូលទៅប្រទេសកូរ៉េខាងជើង បំណងជួយនឹងមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ។

អ្នកនាំពាក្យក្រសួងការពារជាតិម្នាក់ បានប្រាប់ភ្នាក់ងារព័ត៌មាន AFPថា បុរសជនជាតិអាម៉េរិកម្នាក់ ត្រូវបានឃាត់ខ្លួនកាល ពីយប់ម្សិលមិញ នៅពេលដែលបុរសនោះ កំពុងព្យាយាមហែលឆ្នងទន្លេមួយ ទៅកាន់ប្រទេសកូរ៉េខាងជើង និងបានបន្ថែមទៀតថា បានប្រគល់ឲ្យអជ្ញាធរ ពាក់ពាន់នៅទីនោះ ដោះស្រាយ ។

យោងទៅតាមភ្នាក់ងារសារព័ត៌មាន Yonhap បុរសម្នាក់នោះបានប្រាប់អ្នកស៊ើបអង្កេត ថាគេចង់ជួបជាមួយ និងមេដឹងនាំរបស់ កូរ៉េខាងជើងគឺលោក Kim Jong-Un។ ភ្លាមៗនោះ គេមិនអាចធ្វើការទំនាក់ទំនង ជាមួយនឹងមន្ត្រីស្ថានទូតអាម៉េរិក ណាម្នាក់ដើម្បីធ្វើការស្រាយ បំភ្លឺអំពីរឿងនេះ បានទេ ។

តាមប្រភពមួយពីរដ្ឋាភិបាល ត្រូវបានលើកឡើងដោយសារព័ត៌មាន Yonhap បាននិយាយថា ប៉ូលិសយាមល្បាតព្រុំដែន បានឃើញបុរសម្នាក់ អាយុ៣០ឆ្នាំ រាងស្តើង ដេកអស់កម្លាំងនៅលើមាត់ ច្រាំងខាងត្បូងនៃទន្លេហាន ដែលជាផ្នែកមួយស្ថិត នៅភាគខាងលិចនៃព្រំដែន កូរ៉េខាងជើងដែលត្រូវ បានដាក់ទាហ៊ាន ជាច្រើននាក់ការពារនៅទីនោះ ៕

hour-357

ផ្តល់សិទ្ថដោយ LookingTODAY

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author