ដោយ ៖ សហការី
ប៉ោយប៉ែត ៖ ក្រុមអាជីវករខ្មែរ បានប្រមូលផ្ដុំគ្នា ដើម្បីត្រៀមធ្វើការតវ៉ា បិទច្រកចេញចូលអន្តរជាតិប៉ោយប៉ែត
កាលពីម្សិលមិញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៦នេះ ក្រោយពីទាហានឈុតខ្មៅ របស់ថៃបានបង្កប់ខ្លួន ធ្វើសកម្ម
ភាពគាស់ឃ្លាំងទំនិញ របស់បងប្អូនខ្មែរ ដែលលក់នៅក្នុងផ្សាររុងក្លឿ ដើម្បីត្រួតពិនិត្យទំនិញ ។
បន្ទាប់មក បងប្អូនអាជីវករខ្មែរ គ្រោងនឹងធ្វើបាតុកម្ម ដើម្បីទំលាក់អគ្គកុងស៊ុល របស់កម្ពុជា ដែលប្រចាំការនៅ
ខេត្តស្រះកែវ ប្រទេសថៃ ដោយពួកគាត់បានអះអាងថា លោកអគ្គកុងស៊ុល ប្រចាំនៅខេត្តស្រះកែវប្រទេសថៃ
មិនដែលជួយយកចិត្តទុកដាក់ និងដោះស្រាយជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករខ្មែរ នៅផ្សាររុងក្លឿឡើយ ។
ពាក់ព័ន្ធនឹងទាហ៊ានឈុតខ្មៅថៃ ធ្វើការទំលាយគាស់ឃ្លាំង របស់បងប្អូនអាជីវកខ្មែរ លោកអភិបាលខេត្ត
បន្ទាយមានជ័យ បានមានប្រសាសន៍ថា លទ្ធផលចរចា ភាគីថៃបានអនុញ្ញាត ឱ្យខ្មែរបើកលក់ ទំនិញដែល
ប៉ះពាល់កម្មសិទ្ធិបញ្ញា នោះឱ្យអស់ ក្នុងរយះពេលកំណត់មួយ ក្នុងរយះពេល២ខែ បើលក់មិនអស់ សូមឱ្យ
ទៅខ្មែរវិញ។ រីឯទំនិញដែលបានចាប់នោះ មិនអាចទាមទារមកវិញបានភ្លាមទេ ដោយសារតែបានកត់ ចូល
ក្នុងកំណត់ហេតុហើយ។ ចំណែកខ្មែរម្នាក់ ដែរចាប់ខ្លួន នឹងមានការដោះលែងវិញ នៅថ្ងៃស្អែក ដែលគេចោទ
ប្រកាន់ពីបទ ឆ្លងដែនខុសច្បាប់ ។
លោកបានបន្តឲ្យដឹងទៀតថា បច្ចុប្បន្ន លោកកំពុងទាក់ទងរកដី សម្រាប់បង្កើតទីផ្សា ឱ្យខ្មែរយើងលក់ដូរ
ដោយមិនចាំបាច់ ទៅលក់នៅលើដី របស់គេទៀតទេ ។ នេះជាសារដ៍ល្អមួយ ដល់អាជីវករខ្មែរយើង ដែលកំ
ពុងបារម្ភ បាត់បង់ទំនិញ ។ ចំណែកការចុះចាប់ទំនិញនេះ ថៃក៍មានផលលំបាកផងដែរ ដោយសារតែខាង
ម្ចាស់កម្មសិទ្ធិបញ្ញា ជនជាតិអាមេរិកកាំង ចុះផ្ទាល់ចាប់ទំនិញ ៧មុខ ដែលខ្មែរនាំមកពីចិន ក្លែងនូវកម្មសិទ្ធិ
របស់គេ ។
បងប្អូនអាជីវករខ្មែរ ជាច្រើនអ្នក បានថ្លែងអំណអរគុណ ដល់ឯកឧត្តមអភិបាល ដែលលោកចំណាយពេល
ពេញមួយថ្ងៃ ក្នុងការតាមដាន ប្រកបដោយការទទួលខុសត្រូវ ចុះសម្រប់សម្រួល ជួយដោះស្រាយបញ្ហានា
នា រវាងភាគីថៃ នឹងអជីវករខ្មែរ នៅក្នុងទឹកដីថៃពេញ១ថ្ងៃ ដោយទទួលបានលក្ខណ្ឌ ច្បាប់ផ្សេង ក្នុងការការ
ពារ ដល់ប្រយោជន៌សាធារណៈ របសយអាជីវករខ្មែរ ដែលរងវិបាកសេដ្ឋកិដ្ឋ របស់ពួកគាត់ ចំពោះអាជីវកលក់
នៅក្នុងផ្សារលុងគ្លឿ ការចាប់ទំនិញរបស់ពួក គឺមានការខាត់បង់យ៉ាងច្រើន ធ្វើអោយពួកគាត់មានការព្រួយ
បារម្ភយ៉ាងខ្លាំង។/