ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀនសមត្ថកិច្ចឃាត់ ខ្លួននៅផ្ទះសំណាក់ខមហ្វតបន្ទប់លេខ៤០៤

ដោយ ៖ សហការី

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០៧
ខែមិនា ឆ្នាំ២០១៦នេះ ដោយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការ ជាមួយ អាជ្ញាធរ
សង្កាតផ្សារដេប៉ូទី៣ ក្រោមកិច្ចសម្របសម្រួល ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំ
បូង រាជធានីភ្នំពេញ និងមានការចូលរួមពី ម្ចាស់ទីតាំង បានចុះបង្ក្រាប សកម្មភាពជួញដូរគ្រឿងញៀន នៅចំ
ណុចផ្ទះសំណាក់ ខមហ្វត បន្ទប់លេខ៤០៤ ( ជាន់ទី ២ ) ផ្ទះលេខ២២អា ផ្លូវលេខ១១២ ក្រុមទី១០ ឋិតក្នុង
ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្នុងការចុះបង្ក្រាបជាក់ស្ដែង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១ ឈ្មោះ សុខ លីន ហៅ កក្កដា
ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំស្គាល់លេខ ផ្លូវលេខ២៦៥
សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។ទី២ ឈ្មោះ គឹម សុខហៃ ហៅ ហៃ ភេទប្រុស អាយុ
២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះ លេខ៧បេ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ
ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

វត្ថុតាងដែលសមត្ថកិច្ចរិបអូសបានមាន ទី១ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៦ កញ្ចប់ធំ
ទី២ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនម៉ាក Poket scal ចំនួន ០១គ្រឿង ទី៣ ទូរស័ព្ទចំនួន០៤គ្រឿង ទី៤ ខ្សែក
លោហធាតុស្លេក ០១ខ្សែមានបន្តោងរូបព្រះអង្គ ទី៥ ដបទឹកបរិសុទ្ធកែច្នៃ ជាឧបករណ៌សំរាប់ ជក់គ្រឿង ញៀន
ចំនួន០១ ទី៦ ក្បាលកែវសំរាប់ជក់គ្រឿងញៀន ចំនួន០២ និងដងកែវ ចំនួន ០៣ ការបង្ក្រាបបទល្មើសនេះ
សមត្ថកិច្ចបានប្រើប្រាស់ វិធានការជំនាញផ្ទាល់ ទើបបង្ក្រាបបានជោគជ័យ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ
ទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

2016-03-08_09.52.53

2016-03-08_09.53.57

2016-03-08_09.54.53

2016-03-08_10.03.20

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author