ប៉េអឹម​ខេត្តបន្ទាយមានជ័យ បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ៥​នាក់​

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង ១០និង​០០ នាទី  កម្លាំង​​អា​វុធ​ហត្ថ​​ ស្រុក​​ម​ង្គល​​បូរី បាន​​ស​ហ​ការ​​ជា​មួយ ក​ម្លាំង​​អាវុធ​ហត្ថ ខេត្ត​ប​ន្ទាយ​មាន​ជ័យ ចុះ​​ប​ង្ក្រាប​​ករ​ណី​​ជួញ​ដូរ​​គ្រឿង​ញៀន ទ្រង់​ទ្រាយ​​ធំ នៅ​​ចំ​ណុច​​ភូមិ​​ព្រះស្រែ ឃុំ​​ឫ​ស្សី​​ក្រោក ស្រុក​​មង្គល​​បូរី ខេត្ត​បន្ទា​យ​មាន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់ រួមទាំង​វត្ថុតាង​ជាច្រើន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិ​ន មេបញ្ជាការ​អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​កម្លាំង​សម្ងាត់ បាន​ចុះ​ស្រាវជ្រាវ​តាមដាន ករណី​ជួញដូរ​គ្រឿងញៀន ទ្រង់ទ្រាយ​ធំ នៅក្នុង​ស្រុក​មង្គល​បូរី ជាច្រើន​ថ្ងៃ ទើប​ឈានដល់ ការបង្ក្រាប​បានសម្រេច រួមទាំង​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន​ទឹកកក ទម្ងន់​ជិត​មួយ គីឡូក្រាម  រថយន្ត​មួយគ្រឿង ម៉ាក​ទី​កូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2D-2085​និង ម៉ូតូ​មួយគ្រឿង ម៉ាក​អ៊ែរ​ប្លេ​ក ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BB-4260​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា ជនសង្ស័យ​ដែល​ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន​បាន ១-​ឈ្មោះ សោម សុភាព ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​ម្ចាស់ផ្ទះ ទីកន្លែង​កំណើត នៅ​ភូមិ​ផាស៊ី​ស្រា ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ ២-​ឈ្មោះ មឿ​ន គឹម​ឡេង ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​ទីកន្លែង​កំណើត​ភូមិ​កា​បៅ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

៣-​ឈ្មោះ អួន សុ​និ​ន ហៅ វ័​ន្ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​លំនៅ​បច្ចុប្បន្ន ភូមិ​អញ្ចាញ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ៤-​ឈ្មោះ ទេព ឈុនលី ភេទ​ស្រី អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​នាង​កេ​ត ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ និង​៥-​ឈ្មោះ ផល ចន្ថា ភេទ​ស្រី អាយុ ១៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ កំពុង​អនុវត្តន៍​នីតិវិធី​បន្ត និង​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី ៥​នាក់ និង​វត្ថុតាង​គ្រឿងញៀន បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

1384080_531398953672310_3795919320548131677_n 10646898_531398900338982_7759319681426032696_n

ដោយ៖ ផ្លែក សុភា

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង: