មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រថយន្តតាកូម៉ារេចង្កូតបុកម៉ូតូកង់បីតុតុផ្លោងធ្លាក់ស្រែ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ដោយ ៖ សហការី

បាត់ដំបង ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត ព្រលះកង់បី តុតុ យ៉ាងពេញទំហឹង បណ្ដាល
ឲ្យបុរសវ័យចំណាស់ម្នាក់ ដែរជាម្ចាស់ម៉ូតូកង់បី តុ តុ ផ្លោងធ្លាក់ទៅវាលស្រែ  ហើយស្លាប់ភ្លាមៗនៅនឹងកន្លែង
កើតហេតុការណ៍ នេះបានកើតឡើង ពីវេលាម៉ោង១១ នឹង១០នាទី ថ្ងៃត្រង់ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ តាម
បណ្ដោយផ្លូវជាតិលេខ៥ ឋិតក្នុងភូមិអំពិលឈូង ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

យោងតាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតា
កូម៉ា ពណ៍សំបកឪឡិក ពាក់ស្លាកលេខ ភ្នំពេញ 2U.4155 បើកបរក្នុងទិសដៅ ពីបាត់ដំបង ទៅភ្នំពេញ ក្នុង
ល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ រថយន្តហាក់ដូច គេចអ្វីមួយនៅពីមុខ ក៍ជ្រុលមកបុកម៉ូតូកង់
បីតុតុ ពេញទំហឹង បណ្ដាលឲ្យបុរសវ័យចំណាស់ ដែរជាម្ចាស់ម៉ូតូកង់បីតុតុ ផ្លោងធ្លក់ទៅវាស្រែ ស្លាប់ភ្លាមៗ
នៅនឹងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ នឹងបានធ្វើការវាស់វែងផងដែរ រីឯរថយន្តបង្កត្រូវ
បានម្ចាស់ ទុកចោលនៅនឹងកន្លែងកើតហេតុ ដោយម្ចាស់ដាក់មេប្រូចបាត់ស្រមោលសូន។ ក្រោយធ្វើការវាស់
វែងរួច សមត្ថកិច្ចបានយករថយន្តបង្ក នឹងម៉ូតូកង់បីតុតុ របស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាន នគរ
បាលស្រុមោងឬស្សី រងចាំដោះស្រាយ ទៅតាមនិតិវិធីច្បាប់ នៅពេលក្រោយ ។

សមត្ថកុច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះ មានឈ្មោះ អ៊ុំ ធន  ភេទប្រុស  អាយុ៧៣ឆ្នាំ
រស់នៅភូមិទួលរកា  ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី  ខេត្តបាត់ដំបង នឹងបានប្រគល់សពជនរងគ្រោះ ឲ្យទៅ
ខាងក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទៅតាប្រពៃណីហើយ។/

2016-03-09_20.06.23

Share on Facebook