ម៉ូតូស្កុបពីប្រលះម៉ូតូរឺម៉ករបួសធ្ងន់ស្រាល៦នាក់

ខេត្តកណ្ដាល ៖ យ៉ាងយោចណាស់ មនុស្ស ក្មេង ចាស់ ប្រុស ស្រី ៦នាក់ រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់
ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូ សណ្ដោងរឺម៉ក កាលពីវេលាម៉ោង៦ នឹង៤៥នាទីល្ងេច ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦
នេះ តាមបណ្ដោយផ្លូវជាតិលេខ៦អា នៅចំណុច មុខហាងបោកអ៊ុតទំនើប ឋិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកសង់កូរ៉េ ពណ៍ក្រហម
១គ្រឿង មានសណ្ដោងរឺម៉កពីក្រោយ ដោយមានមនុស្សជិះក្នុងនោះ ចំនួន៥នាក់ មានឪពុកម្ដាយ នឹងកូនតូៗ
៣នាក់ ព្រមទាំងអ្នកបើកម៉ូតូរឺម៉កផងនោះ សរុបទាំងអស់៦នាក់ បានបើកបរក្នុងទិសដៅ ពីត្បូងមកជើង បើក
សៀលៗ នៅលើគម្របលូ លុះមកដល់ចំណុចកើតហេតុ ក៍មានម៉ូតូម៉ាកស្កុតពី ពណ៍ក្រហមមួយគ្រឿង ជិះ
គ្នា២នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CS .94 73 បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ
ម៉ូតូស្កុតពី បានរ៉េចង្កូតមកបុក ចំរឺម៉កយ៉ាងពេញទំហឹង បណ្ដាល ឲ្យអ្នកជិះម៉ូតូទាំ២នាក់ សន្លប់បាត់មាត់ឈិង
នៅកន្លែងកើតហេតុតែម្ដង។ រីឯរឺម៉កក្រឡាប់ផ្ងាជើង ឡើងលើចាក់មនុស្សចោល បណ្ដាលឲ្យក្មេងអាយុ១០ឆ្នាំ
ម្នាក់សន្លប់របួសធ្ងន់ធ្ងរ ដោយរឺម៉កសង្កត់ពីលើ ។

ប្រភពដដែរបានបន្តឲ្យដឹងទៀតថា ភាគ្គីខាងរឺម៊ក ទី១ ឈ្មោះ ឃុត ផល ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកបើក
បរម៉ូតូរឺម៉ក របួសស្រាល មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ ទី២ ឈ្មោះ ជូន យឿន ភេទប្រុស អាយុ៣៤
ឆ្នាំ របួសស្រាល ទី៣ ឈ្មោះតៀ ប្រពន្ធ របួសស្រាល ទី៤ ឈ្មោះ ជូ ស្រីទូច ភេទស្រី អាយុ១០ឆ្នាំ កូន របួស
ធ្ងន់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ គន្ធបុប្ផា​ ភ្នំពេញ ។ភាគ្គី ខាងម៉ូតូស្កុតពី ទី១ ឈ្មោះ រឹម ចិត្ត្រា ភេទប្រុស
អាយុ២៥ឆ្នាំ ជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ ទី២ ឈ្មោះ ថា អូន តូច ភេទប្រុស អាយុ ២៤ឆ្នាំ ជិះពីក្រោយ របួស
ធ្ងន់ ជនរងគ្រោះទាំង២ ត្រូវបានរថយន្តសាម៉ុយ ដឹកទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ អ្នកទាំងអស់នេះ មានទីលំ
នៅភូមិ ឃុំ កើតហេតុខាងលើជាមួយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ បានធ្វើការវាស់វែង រួចក៍បានយកម៉ូតូទាំង
សង្ខាង មកកាន់អធិការដ្ឋាន នគរបាលស្រុកមុខកំពូល នឹងហៅម្ចាស់ម៉ូតូទាំងសង្ខាង ទៅសាកសួ នឹងធ្វើកំ
ណត់ហេតុ ដកហូតម៉ូតូ រក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ។/

2016-03-22_07.34.07

2016-03-22_07.40.15

2016-03-22_07.35.01

2016-03-22_07.35.57

2016-03-22_07.37.40

2016-03-22_07.38.23

2016-03-22_07.36.57

2016-03-22_07.39.26

2016-03-22_07.46.40

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author