លទ្ធផលនៃកិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

យោងតាមសេចក្ដីជូនដំណឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ការពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង០៨:០០នាទីព្រឹក គណ:កម្មាធិការអចិន្ត្រៃយ៍ព្រិទ្ធសភា បានបន្តកិច្ចប្រជុំ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិតិត្យ និងពិភាក្សារួចមក គណ្:កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចដូចតទៅ ១-ឯកភាពយលព្រមតាមសំណើរបស់សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្សី ដែលស្នើសុំចូលជាសមាជិកក្រុមនានារបស់ព្រឹទ្ធសភា នីតិកាលទី៣ ២-ឯកភាពយលព្រមលើសេចក្ដីព្រាងសេចក្ដីសម្រេសស្ដីពីតួនាទី ភារកិច្ចនិងសមត្ថកិច្ចរបស់គណ:កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ ៣-កំណត់យកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង០៨:០០នាទីព្រឹក បន្តសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៣ ដោយរបៀបវារ:មានតែមួយគឺ បោះឆ្នោតជ្រើសតាំងសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួនមួយរូប៕

10616117_749415775130120_1628569556550117132_n

 

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author