រថយន្តម៉ាកហ៊ីយិនដាយព្រលះរថយន្តសាំងយ៉ុង របួសមនុស្សក្មេងចាស់ប្រុសស្រីចំនួន១៣នាក់

ខេត្តបាត់ដំបង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េ ម៉ាកហ៊ីយិនដាយ នឹងរថយន្តម៉ាក សាំង
យុង ប្រភេទទេសចរណ៍ បុកគ្នាពេញទំហឹង បង្កឲ្យមានគ្រោះថ្នាក់ ទៅដល់អ្នកជិះ១៣នាក់ ក្នុងនោះមានស្រី
៣នាក់ ហេរុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១នឹង៤០នាទីរសៀល ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦
នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចក ឃុំកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក់ហ៊ីយិនដាយ
១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C.54 72 បើកបរក្នុងទិសដៅ ពីបាត់ដំបងទៅភ្នំពេញ បានបើកយ៉ាងលឿន
លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងមេច ស្រាប់តែមកបុក ជាមួយរថយន្តម៉ាក សាំង យ៉ុង ដែរមានពាក់
ស្លាកលេខ ភ្នំពេញ 2AD.50 73 ១គ្រឿង ធ្វើដំណើក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីភ្នំពេញទៅបាតើដំបង។

ក្រោយកើតហេតុ អ្នកបើកបរ រថយន្តទាំងពីរ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត ខណដែរ
ប្រជាពលរដ្ឋ កំពុងគាស់រថយន្ត ដើម្បីជួយសង្គ្រោះមនុស្ស ដែរជាប់នៅក្នុងរថយន្ត មានមនុស្ស ក្មេង ចាស់
ប្រុសស្រី នឹងទារកផងដែរ។

2016-03-25_16.18.40-1

2016-03-25_16.22.22-1

2016-03-25_16.21.09-1

2016-03-25_16.35.18

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author