ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN
មណ្ឌលគិរី ៖ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយសារខ្យល់កន្ត្រាក់ ដួលរលំផ្ទះ នៅក្នងឃុំក្រង់តេះ និង
ឃុំពូជ្រៃ ស្ថិតក្នុងស្រុកពេជ្រាដា ចំនួន៦៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់
សាខាកាកបាទក្រហម កម្ពុជា ខេត្តមណ្ឌលគិរី តាមរយះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាល
ខេត្ត និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី កាលពីសៀលថ្ងៃទី១៨ ខែមេសា
ឆ្នាំ២០១៦ កន្លងមកនេះ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅវេលាម៉ោង៣ នឹង៤០នាទី នៅក្នុងស្រុក
ពេជ្រាដា មានឃុំចំនួន០២ រងនៅការដួលរលំផ្ទះ បណ្តាលឲ្យខូចខាត ដោយសារខ្យល់កន្ត្រាក់ គឺឃុំពូជ្រៃ
ចំនួន២៩គ្រួសារ មានអ្នករងបួសស្រាល ចំនួន០៣នាក់ រងរបួសធ្ងន់ ចំនួន០១នាក់ និងឃុំក្រង់តេះ ចំនួន៣៦
គ្រួសារ។
នៅក្នុងពីធីនោះ លោក ស្វាយ សំអ៊ាង បានមានមតិសំណេះសំណាល នាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំ
ណាក់ សម្តេចកិត្តិព្រឹទ្ឌបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែល
រងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ព្រមទាំងសំណូមពរ ឲ្យប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ និង
ខិតខំដាំដំណាំរួមផ្សំ ដើម្បីស្តាជីវភាពរស់នៅឡើងវិញ។/