កម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដឹកនាកម្លាំងនឹងសហការជាមួយកម្លាំងបញ្ជាការឯកភាព រួមជាមួយសហគមន៍ការពារព្រៃឈើចុះប្រតិបត្តិការ​

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

ខេត្តកំពង់ធំ ៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដឹកនាំកម្លាំងផ្នែករដ្ឋបាព្រៃឈើ ស្រុកសណ្ដាន់ នឹង
មានការសហការ ជាមួយកម្លាំងគណបញ្ជាការឯកភាព ស្រុកសណ្ដាន់ មានការចូលរួមពីគណកម្មការ សហ
គមន៍ ការពារព្រៃឈើ ចុះបង្ក្រាបបទល្មើសព្រៃឈើ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រ
ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ក្នុងការចុះប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើនោះ កម្លាំងជំនាញបានធ្វើការ ចាប់ឃាត់គោយន្តកន្ត្រៃ បាន
ចំនួន ៧គ្រឿង ដែរកំពង់តែធ្វើសកម្មភាព ដឹកជញ្ជូនឈើ ប្រភេទឈើលេខ២ ជាឈើគ្រឿងផ្ទះ ស្មើនឹង
៧.៨៣២ ម៉ែត្រត្រីគុណ ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ឬលិខិតអនុញ្ញាត ពីអាជ្ញាធរភូមិឃុំ
បញ្ជាក់ថាឈើទាំងនេះយកទៅធ្វើផ្ទះនោះទេ ទើកម្លាំងជំនាញធ្វើការចាប់ឃាត់តែម្ដងទៅ។​

ពាក់ព័ន្ធក្នុងការបង្ក្រាបនោះផងដែរ មតិមហាជន​បានរិះគន់ ទៅលើជំនាញរដ្ឋបាលព្រៃឈើថា ជាការបង្ក្រាប
រើសមុខ បើអ្នកប្រព្រឹត្តបទល្មើសនោះ ជាខ្សែរ ជាបក្ខពួករបស់ខ្លួន ឬក៍ជា អ្នកមានលុយ មានអំណាចនោះ គឺ
ខាងជំនាញ ឬស្ថាប័នពាក់ព័ន្ធ ​ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ មិនហ៊ានចេញមុខសួរនាំនោះទេ អាចនិយាយ
បានថា នេះជាឆ្នាំងបាយរបស់ពួកគេ កន្លងមកគេសង្កេតឃើញ ចាប់បានតែអ្នករកស៊ីតូចតាចអញ្ចឹង មិនដែរ
ឃើញបង្ក្រាបបានថៅកែធំៗ រកស៊ីបទល្មើសព្រៃឈើ នៅខេត្តកំពង់ធំនេះ ដឹកយ៉ាងគគ្រិកគគ្រេង អស់ព្រៃឈើ
ខូចអស់ទាំងផ្លូវ មិនដែរឃើញពួកគាត់ឈឺក្បាលនោះឡើយ។/

2016-04-21_08.26.48

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author