ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិ លេខ៥អ្នកស្លាប់កើនឡើង៨នាក់នឹងព្រះសង្ឃ១អង្គ រងរបួសធ្ងន់ស្រាល៣៥នាក់ក្នុងនោះស្រី១៣នាក់

ខេត្តបាត់ដំបង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សប្រុស ស្រី ស្លាប់នឹងរបួសជាច្រើននាក់
បង្ករដោយរថយន្តក្រុងទៅបុក នឹងជាមួយរថយន្តស្ទូចធុនធំ កាលពីវេលាម៉ោង៣ ៥០នាទី រសៀល ថ្ងៃទី២៣
ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ កូនថ្លុង ឃុំព្រៃតូច ស្រុកម៉ោងឬស្សី
ខេត្របាត់ដំបង។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេ
បានឃើញរថយន្តក្រុង របស់ក្រុមហ៊ុនភីអេស( PS ) ពាក់ស្លាកលេខ ភ្នំពេញ 3D .3906 បើកបរក្នុងទិសដៅ

បញ្ច្រាសទិសគ្នាពីកើត ទៅលិច មានល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្តស្ទូច

តែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ បណ្ដាលឲ្យរថយន្តក្រុង រួញមួយកំណាត់មុខ បណ្ដាលឲ្យរងរបួស
នឹងស្លាប់ភ្លាមៗ ចំនួន៤នាក់ ហើយសមត្ថកិច្ច នៅបន្តធ្វើការគាស់យក អ្នកជាប់នៅក្នុងនោះបន្តទៀត រហូត
មកទល់ម៉ោង៦ល្ងេច ទើបរថយន្តស្ទូចបាន សរុបអ្នកស្លាប់ទាំងអស់៨នាក់ ក្នុងនោះស្រីម្នាក់ នឹងព្រះសង្ឃ
មួយអង្គ អ្នករបួសធ្ងន់ស្រាល មានចំនួន៣៥នាក់ ក្នុងនោះស្រី១៣នាក់ផងដែរ។​/

IMG-20160423-WA0126

IMG-20160423-WA0115-1

IMG-20160423-WA0120-1

IMG-20160423-WA0124

IMG-20160423-WA0139-1

IMG-20160423-WA0138-1

2016-04-23_18.48.02

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author