មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ប្រទះឃើញគ្រោងឆ្អឹង សត្វចម្លែក មានទំរង់ដូចជា មនុស្សភពផ្កាយ!

អង់គ្លេស៖ គ្រោងឆ្អឹងរបស់ សត្វចំលែកម្យ៉ាង ដែលមានរូបរាងដូចគ្នាខ្លាំង ទៅនឹងគ្រោងឆ្អឹង មនុស្សភពផ្កាយ ក្នុងរឿង Ridley Scott ត្រូវបាន ប្រទះឃើញ ក្នុងផ្ទះមួយខ្នង ដែលគេទុកចោល មិនបានបោស សំអាតជា យូរមកហើយ ក្នុងតំបន់ Altcar ទីក្រុង Lancashire ចក្រភពអង់គ្លេស។

សំណល់គ្រោងឆ្អឹងនេះ ត្រូវបានប្រទះឃើញ ដោយលោក Kevin Rea ខណៈដែលគាត់ ធ្វើការជុសជុល ផ្ទះបាយ ហើយឃើញគ្រោងឆ្អឹង សត្វ ចំលែក នោះគឺវា ស្ថិតនៅចន្លាះរវាងទូរដាក់ចាន និងជញ្ជាំង ក្នុងបន្ទប់ផ្ទះបាយ។ បុរសវ័យ ៥៥ ឆ្នាំរូបនេះ មានការភ្ញាក់ផ្អើល ដោយសារតែ មិនអាចយល់បានថា តើវាជា គ្រោងឆ្អឹងរបស់សត្វអ្វី ឲ្យប្រាកដ ហើយហេតុអ្វីបានជាវា មកនៅក្នុងផ្ទះ របស់លោកទៅវិញ។

លោក Rea បានបញ្ជាក់ថា គ្រោងឆ្អឹងសត្វចំលែកនោះ មានទំហំប្រហែល ១៥ សង់ទីម៉ែត្រ ហើយលោក ប្រទះឃើញវា នៅក្នុងសំបុកមួយ។ បន្ទាប់មក លោកបានយកវាមកថត ២ ទៅ ៣ ប៉ុស្តិ៍ មុនពេល បោះគ្រោងឆ្អឹងនោះចោល ព្រោះតែវា មើលទៅហាក់ដូចជាគួរឲ្យខ្ពើម។

គូសបញ្ជាក់ផងដែរ គ្រោងឆ្អឹងរបស់សត្វនេះ ត្រូវបានគេ ប្រដូចទៅនឹង មនុស្សភពផ្កាយក្នុងរឿង Ridley Scott ដែលផលិតតាំង ពីឆ្នាំ ១៩៧៩ សំដែងដោយលោក John Hurt។

181004304cfd5fc7246e696106047 181004306240c4d963818fc106954

Share on Facebook