មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឧកញ៉ាទៀវិចិត្រឈ្មួញនាំប្រេងគេចពន្ធទទួលបានការ សសើរពីមេជលផលនឹងតែងតាំងពីបក្សឲ្យចុះមូលដ្ឋាន

ដោយ ៖ កម្ពុជា ជោគជ័យ CSN​

​ព្រះសីហនុ ៖  លោក​ឧកញ៉ា ទៀវិចិត្រ​ ដែល​អ្នក​ខេត្ត​សីហនុ​ស្គាល់​ថា​ ​ជា​ឈ្មួញ​ជើង​ខ្លាំង ​ខាង​នាំចូល​ ប្រេង
​គេចពន្ធ​ តាម​ផ្ទៃសមុទ្រ​ ត្រូវបាន​មន្ត្រីជលផល ចាត់ទុកថា ​ជា​បុគ្គល​ទី​១​ នៅ​ខេត្ត​ព្រះសីហនុ ដែល​បានទទួល​
លិខិត​សរសើរ​ ពី​លោក​អេង​ជា​សាន្ត​ មេ​រដ្ឋបាល​ជលផល​ទូទាំងប្រទេស ក្រោមលេស​ថា​​ លោក​ឧកញ៉ា​ក្មេង​រូប
នេះ ​បាន​ជួយសង្គ្រោះសត្វ​ អណ្ដើក​ចំនួន​១៣​ក្បាល ​ឲ្យ​ទៅ​រស់ក្នុង​ទៅក្នុង​សមុទ្រ​ធម្មជាតិ​។​

លោក​នេន ចំរើន មេ​ជលផល​ខេត្ត​ព្រះសីហនុ បានចាត់ទុក ​លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ថា ​ជា​បុគ្គល​ឆ្នើម​ ព្រោះ​
បាន​ស្រឡាញ់​ធម្មជាតិ ការថែរក្សា​អភិរក្ស​មច្ឆា​សមុទ្រ ដោយ​ជួយសង្គ្រោះ ​ព្រលែង​សត្វ​អណ្ដើក ​ដែល​ស្ទើរតែ
​ផុត​ពូជ​ទៅហើយនោះ​ ចំនួន​១៣​ក្បាល ​ទៅក្នុង​សមុទ្រ​ធម្មជាតិ​វិញ​។​ ទោះជា​យ៉ាងណា​មេ​ជលផល​ខេត្ត​ព្រះសី
ហនុ​ មួយ​នេះ​ មិនបាន​និយាយ​ឲ្យ​ដឹង​ទេ​ថា ​តើ​លោក​ទៀ ​វិចិត្រ​ បាន​អណ្តើក​សមុទ្រ ​ពី​ណា​យកទៅ​លែង​នោះ
ឡើយ​?​។

ប្រការ​ដែល​គួរ​ឲ្យ​ស​សើរ ​ចំពោះ​រដ្ឋបាល​ជលផល ​ដែល​គោរព​ស្រលាញ់ លោក​ឧក​ញ៉​ទៀ ​វិចិត្រ ​ដែលជា​ឈ្មួញ
​មាន​លុយ​ ពេក​នោះ​ គឺ​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ លោក​អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស ជល
ផល និង​មន្ត្រី​អមដំណើរ បាននាំគ្នា​ជិះឡាន ​ពី​ភ្នំពេញ​ នាំយក​លិខិត​សរសើរ​មួយ​សន្លឹក របស ់លោក​អេង
​ជា​សាន្ត​ ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួលបន្ទុក​ប្រធានរដ្ឋបាល​ជលផល មក​ជូន​លោក​ឧកញ៉ា​ទៀ វិចិត្រ​ដល់ផ្ទះ​។

ក្រៅពី​មេ​ជលផល​ ជួយ​ឡង់សេ​ លុបបំបាត់​ភាព​ស្អុយឈ្មោះ​ ដែលជា​ឈ្មួញ​រកស៊ី​ នាំ​ប្រេង​គេចពន្ធ​ ថ្មីៗ​នេះ​
ទៀត ​ប្រភពពី​បណ្តាញ​សង្គម​ ក៏បាន​បង្ហាញ​ឲ្យ​ដឹងថា​៖ ​លោក​ឧកញ៉ា វ័យក្មេង​ ឈ្មោះ​ទៀ វិចិត្រ​ ដែលមាន​
សាច់ញាតិ​ សុទ្ធតែជា​អ្នកមានអំណាច លើ​ផ្ទៃ​មុ​ទ្រ​ ដូច​អារ​ក្ស័​ទឹក​ ទទួលបាន​ការតែងតាំង​ មួយ​ថ្មី​ទៀត ​ពី
ស​ម្តេច​សាយឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ តាម​ការឯកភាព​ របស់លោក​ នាយ​ឧ​ត្ត​ម​សេនីយ៍​
ទៀ​បាញ់​ ប្រធាន​ក្រុមការងារ ​ថ្នាក់ជាតិ​ គណបក្ស​ប្រជាជន​កម្ពុជា​ ជួយ​ខេត្តកោះកុង ​ឲ្យ​ធ្វើជា​សមាជិក​ក្រុម
ការងារ ចេញ​លុយ​ចុះ​ជួយ​ខេត្តកោះកុង​ផងដែរ​។

​​ឧកញ៉ា​ក្មេង ទៀ វិចិត្រ​ ក្រៅពី​ជា​ឈ្មួញ​ប្រេង​គេចពន្ធ​ គាត់​ក៏​ជា​ប្រធាន​គមនាគមន៍​ គ្រួសារ​មនុស្សធម៌​អូរ ​(៣)
ដែលជា​និច្ចកាល ​គេ​តែងតែ​សង្កេតឃើញ ​ជួយឧបត្ថម្ភ ជា​ថវិកា ជា​សម្ភារៈ​ដល់​ជនក្រីក្រ​ ជន​គ្មាន​ទីជម្រក
ចាស់ជរា ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​អគ្គិភ័យ និង​គ្រោះធម្មជាតិ​ផ្សេងៗ​ ដូចជា​ព្រះ​វេសន្តរ​ ក្នុង​រឿង​
ពុទ្ធិ​ជាតក​ចឹ​ង​ដែរ​។ ​ប្រការ​គួរកត់សម្គាល់​ ការ​ឲ្យ​លិខិត​ស​សើរ​ និង​ការ​តែ​តាំង​ ឧកញ៉ា​ក្មេង ទៀ វិចិត្រ​នេះ​បាន
កើត​ឡើង ជា​បន្តបន្ទាប់​ ក្រោយពេល​លេច​ធ្លាយ​ថា​ នៅ​ខេត្ត​ព្រះសីហនុ​ លោក​ឧកញ៉ា វ័យក្មេង​ឈ្មោះ​ទៀវិចិត្រ​
គឺជា​ឈ្មួញ​ធំ​ម្នាក់ រកស៊ី​នាំ​ប្រេង​គេចពន្ធ ​ពី​ប្រទេស​សៀម ​តាម​ផ្ទៃសមុទ្រ​ ចូលមក​លក់​ក្នុងស្រុក​ខ្មែរ​។​​

ប្រភព​ព​តិ​មាន​ពី​អ្នករកស៊ី​ឲ្យ​ដឹងថា​៖ ដោយសា​មាន​សម​ត្ត​កិច្ច​ ប្រដាប់អាវុធ​ ដែលជា​មេ​អារ​ក្ស័​ទឹកសមុទ្រ ​ជា
​ខ្នងបង្អែក ​ឧកញ៉ា​វ័យក្មេង​រូបនេះ បាន​យក​ទីតាំង​យោធា​ មូលដ្ឋាន​សមុទ្រ​រៀម ​ធ្វើជា​កន្លែង​ឡើង​ប្រេង ដែល​
នាំយក​ពី​តំបន់​លំហរ​សមុទ្រ​ និង​ឡើង​តាម​ទំនប់រលក​ចាស់ ដោយ​ដឹកជញ្ជូន​ចេញពី​ទូក ជ្រក​ក្រោម​ក្រុមហ៊ុន​
សូគីម៉ិច ដើម្បី​ចែកចាយ ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ព្រះសីហនុ និង​បន្តទៅ​ខេត្តរាជធានី​បន្ថែមទៀត ។

ប្រភព​ព័ត៌មាន​ពី​អ្នករកស៊ី​ឲ្យ​ដឹងថា​៖ ការដឹកជញ្ជូន​ប្រេង​គេចពន្ធ របស់​ឈ្មួញ​ ជា​ ឧកញ៉ា​វ័យក្មេង​ ឈ្មោះ ទៀ
វិចិត្រ អ្នក​ខេត្ត​ព្រះសីហនុ បាន​ស្គាល់​ច្បាស់ និង​ចាត់ទុកថា មេ​ឈ្មួញ​ដ៏​មហិមា គ្មាន​អ្នក​ប៉ះពាល់ គ្មាន​អ្នក​
ប្រណាំងប្រជែង និង​ជា​អ្នកមាន​មុខ​មាន​មាត់ ដោយ​ខ្នងបង្អែក​ ដ៏​រឹងមាំ​ផង​នោះ ត្រូវបាន​គេ​រាយការណ៍​ថា​
បាននិងកំពុង​ពង្រីក​ឥទ្ធិពល នាំ​ប្រេង​គេចពន្ធ​របស់ខ្លួន​ យ៉ាង​អនាធិបតេយ្យ​ មក​ល់កដូ​រដែល​ ធ្វើ​ឲ្យ​ឈ្មួញឬ
​អ្នកវិនិយោគ​រកស៊ី​ ដោយ​ភាពស្មោះត្រង់​ មានការ​ក្តៅក្រហាយ ​ពី​ការរកស៊ីប្រជែង​ ពាណិជ្ជកម្ម​ មិន​ស្មោះត្រង់​
របស់​ឧកញ៉ា​រូបនេះ។

​គេ​មិនដឹងថា ​ក្រោយពេល​បានតែងតាំង​ ជា​ក្រុមការងារ​ ក​ឧកញ៉ា​ក្មេង​ទៀ ​វិចិត្រ ​នៅ​បន្ត​រកស៊ី​នាំ​ប្រេង​គេច
ពន្ធ ដើម្បី​បាន​លុយ​មក​ ចុះ​មូលដ្ឋាន​ ឬក៏​ឈប់​នោះទេ ​ដោយសារ​មិនអាច​ស្វែងរក​ការពន្យល់​បាន​ពី​សម​ត្ត​កិច្ច​
ខេត្ត​ព្រ​សីហនុ​។​ តែ​យ៉ាងណា​សូម​អបអរសាទរ​ ព្រោះ​លោក​ទៀ​ វិចិត្រ​ យ៉ាងហោច​ក៏បាន​យកលុយ​ ចំណេញ​
ពី​ការ​អ​តើ​បង់ពន្ធ​ប្រេង​ទៅ​ចុះ​មូលដ្ឋាន​ជួយ​អ្នកក្រៗ​ដែរ​៕

2016-05-01_08.35.34

Share on Facebook