ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តប៉ៃលិន ៖ លោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការខេត្តប៉ៃលិនដុះស្នឹម និង ដែលសំបូរទៅដោយរឿង
អាស្រូវពុករលួយនោះ ក្នុងរយៈពេលថ្មីៗនេះ បានធ្វើការស្នើសុំ កូនប្រុសម្នាក់ឈ្មោះ ខ្វាន់ដារ៉ា ឲ្យឡើងធ្វើជា
ប្រធានការិយាល័យ សាធារណការ ដោយរំលងក្បាលមន្ត្រីចាស់ៗ ដែលបានចូលបំរើការងារ នៅក្នុងមន្ត្រីតាំង
ពីក្រោយពេលបង្កើត មន្ទីរដំបូងមកនោះ។
ការស្នើសុំតែងតាំងលោក ខ្វាន់ ដារ៉ា ឲ្យឡើងធ្វើជាប្រធានការិយាល័យសាធារណការ នេះបានធ្វើឲ្យ មន្ត្រីជា
ច្រើន នៅក្នុងមន្ទីរ បានសំដែងនៅការមិនពេញចិត្ត ដោយមន្ត្រីភាគច្រើន បានយល់ថា ការតំឡើងតំណែងនេះ
គឺគ្មានអ្វីក្រៅពីលោកប្រធានមន្ទីរ ឌិន គឹម ត្រៀមប្រគល់តំណែងជាប្រធានមន្ទីរ ទៅឲ្យកូនប្រុសរបស់គាត់ នៅ
ពេលដែលរូបគាត់ចូលនិវត្តន៍ នៅឆ្នាំ២០១៧ខាងមុខនេះ ។
ប្រភពបានឲ្យដឹងថា នៅមន្ទីរសាធារណការខេត្តប៉ៃលិន សព្វថ្ងៃគឺបានក្លាយជា មន្ទីរគ្រួសាររួមទៅហើយដោយ
សារតែ នៅក្នុងមន្ទីរនេះ ដោយមានកូនបង្កើត និងកូនប្រសារចំនួន ៥នាក់ខណៈមន្ទីរមួយនេះ មានមន្ត្រីរាជការ
សរុបតែ ៣០នាក់នោះ ។
ប្រភពបានឲ្យដឹងថា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លោកប្រធានមន្ទីរ ឌិន គឹមក៏ទទួលបានភាពកាក
កបពីការងាររបស់ខ្លួនយ៉ាងច្រើន តាមរយៈការកិបកេង ថវិកាជាតិ ដែលចំណាយនានា នៅក្នុងមន្ទីរ ចំណូល
ពីការធ្វើផ្លាកលេខឡានម៉ូតូ និងឆៀកឡាន ដោយយកតម្លៃលើសការកំណត់របស់រដ្ឋ និងការចេញផ្លាកលេខ
ឲ្យរថយន្តមួយចំនួន ដែលមានភាពមិនប្រក្រតី ។
ក្រៅពីនោះ សម្រាប់កូន និងកូនប្រសារ របស់គាត់ ដែលប្រមូលផ្តុំគ្នានៅក្នុងមន្ទីរ ទោះបីអ្នកទាំងនោះ កន្លង
មក មិនទាន់មានតំណែងធំក្តី ប៉ុន្តែសម្រាប់អំណាចរបស់ពួកគេ អាចត្រួតក្បាលមន្ត្រីចាស់ៗ ធ្វើអ្វីៗក៏បាននិង
រកចំណូលបានជាច្រើន ពីការងាររបស់ខ្លួន ដោយសារតែឪពុកជាប្រធានមន្ទីរស្រាប់ ។
ចំណែកមន្ត្រីផ្សេងទៀត អ្នកខ្លះដែលបានខិតខំបំរើការងារ តាំងពីមន្ទីរនៅកវែកកឆ្នាំង ក៏ធ្វើអ្វីៗមិនសូវត្រូវដែរ
ដោយមន្ត្រីពូកែរៗ នៅក្នុងមន្ទីរមានតែកូន និងកូនប្រសាររបស់គាត់ តែប៉ុណ្ណោះ ៕