ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តព្រះសីហនុ ៖ លោកនួន ប៊ុនថុល នាយកទីចាត់ការ អន្តរវិស័យ នៃសាលាខេត្តព្រះសីហនុ បានដឹកនាំ
កម្លាំងចម្រុះ ចុះល្បាត និងពិនិត្យមើលក្នុងភូមិសាស្ត្រ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង បន្ទាប់ពីទទួលបានព័ត៌
មានថា មានការកាប់ទន្ទ្រាន រានព្រៃឈើធម្មជាតិ និងដុតបំផ្លាញអស់រាប់សិបហិតតា ដោយខុសច្បាប់ជា
ច្រើនកន្លែង ពីសំណាក់ក្រុមជនខិលខូចរួចមក។
សូមបញ្ជាក់ថា បើទោះបីជាមានការហាមឃាត់ ពីសំណាក់អាជ្ញាធរយ៉ាងណាក៍ដោយ ក៏នៅតែមានការលប
លួចកាប់ និងដុតព្រៃឈើធម្មជាតិទន្ទ្រានយកដី និងកសាងសំណង់ផ្សេងៗ ដោយខុសច្បាប់ធ្វើជាកម្មសិទ្ធ
ផ្ទាល់ខ្លួន នៅក្នុងតំបន់កោះរ៉ុង ពីសំណាក់ជនខិលខូចលាក់មុខទាំងនោះ ។
លោកនួន ប៊ុនថុល បានអោយដឹងថា ចំពោះជនល្មើស ដែលលួចកាប់បំផ្លាញព្រៃ និងសំណង់ផ្សេងៗ ដែល
សង់ខុសច្បាប់ ក្រុមការងារ នឹងសហការជាមួយអាជ្ញាធរភូមិ-សង្កាត់ តាមស្វែងរកជនទាំងនោះ មកផ្តន្ទាទោស
ទៅតាមផ្លូវច្បាប់ ។
ក្រុមការងារ ក៍ជុំរុញអោយក្រសួង ស្ថាបនពាក់ព័ន្ធនានា ជួយដោះស្រាយ វាស់វែងដីធ្លីនៅតំបន់កោះរ៉ុង អោយ
បានឆាប់ ដើម្បីកាត់បន្ថយ និងបញ្ចប់ទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគ ៕