ពលរដ្ឋរិះគន់ចំពោះការពង្រីកផ្លូវមួយខ្សែថា ខ្ជះខ្ជាយថវិកាជាតិ

ដោយ ៖ កម្ពុជា ជោគជ័យ CSN​

កំពត ៖ ដោយ​ឃើញ​នូវ​សកម្មភាព នៃ​ការជួសជុល ​ព្រមទាំង​ពង្រីក​ផ្លូវ​មួយ​ខ្សែ​ឡើងវិញ នាំឱ្យ​ប៉ះពាល់​ និង​ខូច
ខាត​សមិទ្ធផល ​ចាស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​បាន​រិះគន់ថា នេះ​ជាការ​ប្រើប្រាស់ ថវិកាជាតិ​ក្នុង​ភាព​ខ្ជះខ្ជាយ
​បំផុត​។ ផ្លូវ​ដែល​ប្រជាពលរដ្ឋ​លើក​មក​និ​យា​យា​នោះ គឺជា​ផ្លូវ​ចាក់​អ៊ុត​កៅស៊ូ​មួយ​ខ្សែ​ បែក​ចេញពី​ផ្លូវជាតិ​លេខ
​៣៣ ត្រង់ចំណុច​ខាងកើត ​ក្បែរ​អង្គភាព​អគ្គិសនី​ខេត្តកំពត បន្លាយ​កាត់មុខ​វត្ត​សុវណ្ណ​សាគរ ភ្ជាប់​នឹង​ផ្លូវ​ស្រប
​មាត់​ព្រែក​ ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។​

​ផ្លូវ​នេះ​បាន​ស្ថាបនា​រួចរាល់​ និង​ប្រើ​យូរ​មកហើយ​ មាន​បណ្តាញ​លូបង្ហូរទឹក​គ្រប់គ្រាន់​។ ​ថ្មីៗ​នេះ​ស្រាប់​តែមាន​
ការដាក់​គ្រឿងចក្រ​ ឈូសឆាយ​ជួសជុល ​និង​ពង្រីក​នៅ​ផ្នែក​សងខាង ​ឱ្យ​កាន់តែ​ធំ​ទូលាយ​។ ​ខណៈពេល​ចាប់
ផ្តើម​ដំណើរការ​ ដោយ​ឃើញ​សកម្មភាព ​ចាក់ដី​លុប​លើ​លូ​ និង​លើ​រ៉ឺ​ហ្គា​ ដែល​កន្លែង​ខ្លះ ​បាន​បណ្តាលឱ្យ​ខូច​
បាក់បែក​ នោះ​ទាំង​អ្នករស់នៅ​ក្បែរផ្លូវ​ ទាំង​អ្នកដំណើរ​ បាន​រិះគន់ថា​ ទិដ្ឋភាព​បែបនេះ ​បង្ហាញ​ពី​ភាព​គ្មាន​ការ​
សន្សំសំចៃ ​ព្រោះ​ផ្លូវធំ​ស្រាប់​ទៅហើយ​! ចាំបាច់ពង្រីក​បន្ថែមទៀត​! តើ​បាន​ប្រយោជន៍​អ្វី​?​។ នៅពេល​ពង្រីក
និង​ចាក់​កៅស៊ូ​រួចរាល់ ការងារ​ត្រូវ​បន្ត គឺ​ដាក់លូធ្វើ​រ៉ឺ​ហ្គា​សាជាថ្មី​ដែលជា​បញ្ហា​ខ្ជះខ្ជាយ​មួយ​ចំពោះ​ការប្រើប្រាស់
​ថវិកាជាតិ​។​ ឬមួយ​គេ​ធ្វើ​បែប​ហ្នឹង ​មាន​ចំណេញ​អ្វី​ផ្សេង​ដែល​ ប្រជាពលរដ្ឋ​សាមញ្ញ​ មិនអាច​យល់​ដល់ ​ក៏​អាច
​ថា​បាន​!​។​

​ពាក់ព័ន្ធ​នឹង​ផ្លូវ​មួយ​ខ្សែ​ខាងលើ​ មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ មួយរូប​បាន​បញ្ជាក់ថា​ ការងារ​ជួសជុល​ និង​ពង្រីក​
ផ្លូវ​នេះ​ ជា​បន្ទុក​របស់​សាលាខេត្ត​កំពត ​ព្រោះ​ជា​សមិទ្ធផល ​បានមកពី​ការធ្វើ​វិនិយោគ​ កំពង់ផែ​សេដ្ឋកិច្ច​គីឡូ​
ដប់​ ពីរ​ជាមួយ​ក្រុមហ៊ុន​កំពត​ផត​។​ មន្ទីរ​មិនបាន​ជាប់​ពាក់ព័ន្ធ​ ការធ្វើ​នេះ​ទេ​។​ មិនអាច​សូម​ការបកស្រាយ​
ដើម្បី​ ឆ្លើយតប​ជាមួយ​ពាក្យរិះគន់​ របស់​ប្រជាពលរដ្ឋ​ អំពី​ការជួសជុល​ ស្ថាបនា​ និង​ពង្រីក​ផ្លូវ​មួយ​ខ្សែ​នេះ​ បាន
ទេ​ ដោយ​ទូរស័ព្ទ​ចូល​កាលពី​ព្រឹក​ថ្ងៃទី​២១ ​ខែមេសា ​ឆ្នាំ​២០១៦​ លោក​ឡាយ​សារឿន​នាយក​ទីចាត់ការ​ហិ
រញ្ញវត្ថុ​សាលាខេត្ត​កំពត​ ខកខាន​មិនបាន​ទទួល​។​

​ទាំងនេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ ចំពោះ​ការប្រើប្រាស់​ថវិកា ​ខ្វះ​ភាព​សន្សំ​សំ​ នៃ​លើ​វិស័យ សាធារណការ​។
ផ្អែកលើ​ការសង្កេត​តាមដាន​ ជាទូទៅការងារ​សាងសង់​ ស្ថាបនា​ស្ពាន​ថ្នល់​ ត្រូវបាន​គេ​មើលឃើញថា​ មាន​ភាព
​ខ្ជះខ្ជាយ​យ៉ាង​ធំ​សម្បើម​ នាពេល​កន្លងមក​។ ​ជា​ទឡ្ហីករណ៍ ការធ្វើ​ផ្លូវ​ភាគច្រើន​ មិនបាន​ចាប់ផ្តើម​ដំណើរការ​
ក្នុងពេល​តែមួយ​ រវាងផ្លូវ​ថ្នល់​ និង​ការងារ​ដាក់លូ​ទេ​ ពោលគឺ​ពេលធ្វើ​ផ្លូវ​រួច ​ទើប​មាន​គម្រោង​ដាក់លូ​ ដែលនាំ
ឱ្យ​មានការ​ឆូ​ស​ឆាយ ​រំលាយ​ផ្នែក​ខ្លះ​ឡើងវិញ​។ ​កន្លែង​ខ្លះទៀត ​ក្រោយ​ចាក់​អ៊ុត​រួចរាល់​ ហើយ​ទើប​មាន
​គម្រោង​ ធ្វើជា​សួន​ពុះ​ទ្រូងផ្លូវ​ ដែល​តម្រូវឱ្យ​កាយ​ផ្ទៃ​ថ្នល់​ ឬ​ចាក់​លុប​ដី​ពីលើ​កៅស៊ូ​ នៅ​ផ្នែក​ខាងក្រោម​នោះ​។​
សាធារណជន​ កំពុង​រង់ចាំ​មើលថា​ តើ​នឹងមាន​ការកែប្រែ​ ទម្រង់​បែបនេះ​ចេញ​បានទេ​ ដើម្បី​ឆ្ពោះទៅ​លុបបំ
បាត់​នូវ​ពាក្យ​ថា​ ផ្លូវ​ធ្វើ​ជាប់​រហូត​នេះ​?។/

08c

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author