ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តព្រៃវែង ៖ ប្រឡាយ១ខ្សែ ដែលជាផ្លូវទឹក ដ៏សំខាន់សម្រាប់ប្រជាកសិករ នៅភូមិក្រាំងស្ករ ឃុំក្រាំងតាយ៉ង
ធ្វើស្រែទាំងក្នុងរដូវប្រាំង និងវស្សា ពេលនេះត្រូវបានម្ចាស់ផ្ទះ លក់គ្រឿងទេស ១កន្លែងយីហោ វណ្ណារី ពិសិដ្ឋ
ដែលនៅជាប់នោះ ចាក់ដីលុប និងព័ទ្ធរបងយកអស់ជាង២០ម៉ែត្រ ត្រង់ចំណុចផ្លូវកែង ក្រាំងស្ករ ប៉ុន្តែគេពុំ
ឃើញមានអាជ្ញាធរ ណាអើពើ ឬចាត់វិធានការហាមឃាត់ឡើយ ។
អ្វីដែលគួរឲ្យកត់សំគាល់ទៅទៀតនោះគឺ ក្រោយពីឃើញផ្ទះលក់គ្រឿងទេសនេះ ចាក់ដីលុប ព័ទ្ធយកប្រឡាយ
ផ្ទះដែលនៅទល់មុខនោះ ក៏បានចាក់ដីលុបយកប្រឡាយអស់ជាង១០ម៉ែត្រដែរ ហើយអះអាងថា បើគេចាក់
លុបបាន ខ្ញុំក៏ចាក់លុបបានដែរ ។
ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានស្ត្រីជាម្ចាស់ផ្ទះលក់គ្រឿងទេស ឈ្មោះ វណ្ណារី ប្រាប់អ្នកយកព័ត៌មានថា ប្រ
ឡាយដែលគាត់ចាក់ដីលុបនេះ គាត់បានដាក់ប្រព័ន្ធលូនៅខាងក្រោមហើយ គឺមិនបានបិទជិតនោះទេ ហើយ
ការដែលគាត់ធ្វើរបងព័ទ្ធនេះ គឹដើម្បីការពារទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់ ។ ស្ត្រីដដែលនេះបានបញ្ជាក់ថា
ការចាក់ដី និងធ្វើរបងនេះ គាត់បានចរចាជាមួយអាជ្ញាធរឃុំ និងស្រុករួចអស់ហើយ មិនមែនគាត់លួចធ្វើ
ដោយចិត្តឯងនោះទេ ។
ចំពោះហេតុផលរបស់ស្ត្រីម្ចាស់ផ្ទះខាងលើនេះ ត្រូវបានគេរិះគន់ថា វាគ្រាន់តែជាលេសដោះសារប៉ុណ្ណោះ
ព្រោះបើចង់ធ្វើរបងការពារទ្រព្យសម្បត្តិរបស់ខ្លួននោះ ចាំបាច់អីចាក់ដីព័ទ្ធយកទាំងប្រឡាយទៀត ចុះ
បើធ្វើរបងត្រឹមតែដីរបស់ខ្លួនទៅមិនបានឬ?
លោក សៅ ប្រសិទ្ធិ អភិបាលស្រុកពាមជរ បានឲ្យដឹងថា ចំពោះរឿងផ្ទះលក់គ្រឿងទេស វណ្ណារី ពិសិដ្ឋ នេះ
លោកមិនបានចរចាអ្វីជាមួយម្ចាស់ផ្ទះនោះទេ ហើយលោកក៏បាន ហាមឃាត់មិនឲ្យគេធ្វើរបងដែរ ដូច្នេះបើអ្នក
ណាអនុញ្ញាត អ្នកនោះជាអ្នកទទួលខុសត្រូវដោយខ្លួនឯង លោកមិនដឹងទេ ។
សូមបញ្ជាក់ផងដែរថា ទោះបីលោកអភិបាលស្រុក បដិសេធថា មិនបានជួបចរចាអ្វី ជាមួយម្ចាស់ផ្ទះខាងលើ
ក៏ដោយ ប៉ុន្តែរបងព័ទ្ធយកប្រឡាយ ត្រូវបានគេធ្វើរួចទៅហើយ។ មកដល់ពេលនេះលោកអភិបាលស្រុកនៅ
មិនទាន់មានវិធានការអ្វី នៅឡើយទេចំពោះរឿងនេះទេ។/