សោម៉ាវត្តី ចេញមកបកស្រាយជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបាន រិះគន់ដល់សារព័ត៌មានមួយចំនួនដែរសរសេរបំភ្លឺសទាញយកការចាប់អារម្មណ៍

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ពិធីការិនី​ស្ថានីយ​ទូរទស្សន៍​បាយ័ន អ្នកនាង សុខ សោម៉ាវត្តី​ ដែលត្រូវបានបណ្តាលសារព័ត៌មានក្នុងស្រុកចុះផ្សាយ ក្នុងនោះពិធីការិនី សុខ សោម៉ាត្តី បាន​ពោល​ថា៖​«ខ្ញុំ​ពិតជា​ហួសចិត្ត​នឹង​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ថា ខ្ញុំ​នេះ បើក​ឡាន​អាល័យ​តែ​និយាយ​ទូរស័ព្ទ មិន​មើល​ផ្លូវ ទើប​បាន​ទៅ​បុក​ម៉ូតូ​ពី​ក្រោយ ហើយ​ថែម​ទាំង​ឲ្យ​លុយ​ទៅ​ខាង​ម្ចាស់​ម៉ូតូ​តែ​ចំនួន​១០​ដុល្លារ​ព្យាបាល​ របួស ដើម្បី​បញ្ចប់​បញ្ហា​ទៀត​»។ ឥឡូវនេះ អ្នកនាង សុខ សោម៉ាវត្តី​ បានបង្ហោះនូវ statues មួយដែលជាការបកស្រាយជុំវិញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និង បានរិះគន់ដល់សារព័ត៌មានមួយចំនួនដែរសរសេរបំភ្លឺសទាញយកការចាប់អារម្មណ៍។ នេះជាឃ្លាដែល អ្នកនាង សុខ សោម៉ាវត្តី​ បានសរសេរ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន (ខ្ញុំជេឿថាមិត្តទាំងអស់គ្នាប្រហែលកំពុងតែទន្ទឹងរង់ចាំនៅការបកស្រាយរបស់ខ្ញុំអំពីរេឿងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ…. មុននិងខ្ញុំធ្វើការបកស្រាយរេឿងហេតុពីយប់មិញ ខ្ញុំសូមនិយាយចំពោះសារពត៍មានទាំងអស់សូមរក្សានូវអ្វីដែលជាវិជ្ជាជិវះរបស់អ្នកទាំងអស់គ្នាផង មិនមែនត្រឹមតែរកប្រាក់ឬចង់បាននៅពត៍មានដែលជាទីចាប់អារម្មណ៍ ហើយក៏សសេរបំផ្លឹសដោយមិនបានសំភាសន៍ខ្ញុំហើយក៏ចេះតែសសេរអត្តបទពាសវាលពាសកាល បំផ្លាញកិត្តិយសខ្ញុំ ហេតុអីក៏សសេរច្បាស់ម្លេះរហូតមើលទៅដូចអង្គុយក្នុងឡានជាមួយខ្ញុំអញ្ចឹង ហេតុអីបានដឹងថាខ្ញុំនិយាយទូរស័ព្ទ? ហេតុអីបានដឹងថាខ្ញុំជិះជាមួយប្អូនស្រី? យប់មិញខ្ញុំជិះឡានតែម្នាក់ឯងទេ ហើយខ្ញុំក៏មិនបាននិយាយទូរស័ព្ទដែរហើយខ្ញុំក៏មិនបានប្រកែកថាខ្ញុំមិនបានជិះបុកគាត់ទេ គាត់ជិះម៉ូតូវ៉ាមកចូលឡានខ្ញុំហើយ ខ្ញុំក៏បានឈប់ឡានសួរនាំគាត់ដែរ ហើយគាត់ទាំងពីរនាក់ក៏គ្មានកើតអីដែរព្រោះពេលនោះឡានខ្ញុំបើកយឺតខ្លាំងណាស់ ហើយមួយសន្ទុះក្រោយមកក៏មានមនុស្សម្នាក់ក្នុងចំណោមគាត់ពីរនាក់បានប្រកាច់ ពេលនោះខ្ញុំក៏មិនបាននិយាយអីដែរ តែក្រុមគ្រួរសារគាត់ក៏បាននិយាយថាគាត់គឺជាមនុស្សឆ្កួតជ្រូក …សូមមិត្តទាំងអស់គ្នាជួយshare នៅ statues មួយនេះរបស់ខ្ញុំដើម្បីកុំអោយមានមិត្តមួយចំនួនបានយល់ច្រលំមកលើខ្ញុំដូចដែលសារពត៍មានបានចុះផ្ដេសផ្ដាស…. Thanks u)

Noname

សូមទស្សនាវីដេអូខាងក្រោម ដែលរៀបរាប់អំពីគ្រោះថ្នាក់ចរាចរណ៍ (បទ៖ចង់សងអ្វី-ច្រៀងដោយ៖ ពេជ្រ សោភា) រួមគ្នាប្រុងប្រយ័ត្ន និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា

 

ដោយ៖ ហ៊ាង

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author