កាប់បំផ្លាញព្រៃលិចទឹកសង្ស័យមានបើកភ្លើងខៀវ ពីជំនាញពាក់ព័ន្ធ

ដោយ ៖ កម្ពុជា ជោគជ័យ CSN​

ខេត្តពោធិ៍សាត់​ ៖​ ​មាន​ជន​១​ក្រុម​ ឃុបឃិត​គ្នា ​កាប់​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក​ ដែល​គេ​សង្ស័យ​ថា​ ការ​កាប់​ដុត​នេះ​
សម្រាប់​បំ​រ៉ុ​ង​ទុក ជា​ប្រព្រឹត្ត​បទល្មើស​នេសាទ ​ប្រភេទ​ឧបករណ៍​រួម​ផ្សំ​ហៅ ​(​ ប ​)​ នៅ​រដូវ​មានទឹក​ដោយ​សង្ស័យ
​មានការ​អនុញាតិ​ ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ទើប​ធ្វើ​ទៅ​បាន​ ។​

​ប្រភព​ពី​ប្រជា​នេសាទ​ ផ្ទះ​ផែបណ្ដែត​ទឹក​ លើ​ផ្ទៃ​បឹង​ទន្លេសាប​ ស្ថិត​ក្នុងភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង
​ខេត្ត​ពោធិ​យ​សាត់​ បង្ហើប​ឲ្យ​ដឹង​ថា៖​ ទីតាំង​ដែល​ក្រុម​ទាំងនោះ​ កំពុង​ធ្វើ​សកម្មភាព​ សព្វថ្ងៃ​នេះ​ នៅ​ចំណុច​ផ្លូវ​
កាត់​ភូមិ​កោះ​ក្អែក ​(​ ក្រឡុក​ក្ដាន់​ )​ ស្ថិត​ក្នុងភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង​ ខេត្តពោធិ៍សាត់​។​ក្រុម​ទាំង
នោះ​ គេ​ស្គាល់​ច្បាស់​ សុទ្ធតែ​ជា​មុខសញ្ញា ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ គ្រប់​រដូវ​ ដោយ​ប្រើប្រាស់​ឧបករណ៍​រួម​ផ្សំ
ដូច​ជា​ សាច់​អួន​ បង្គោល​ឈើ ​រឺ​ឫស្សី​ហៅ​ ( ​ប ​)​ ដែល​ក្រុម​នេះ​ គេ​ដឹង​ថា ​មក​ពី​ស្រុក​ជីក្រែង​ ខេត្តសៀមរាប
​ហើយ​ការ​ដែល​ពួក​គេ ​ធ្វើ​បែប​នេះ​ទៅ​បាន​នោះ ​គឺ​ដោយសារ​មាន​មេ​កញ្ច្រែង​ ជា​អ្នក​ប្រមូល​ទិញ​ផល​នេសាទ​
ចេញ​មុខ​ធានា​រ៉ាប់រង ​ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ជួយ​លុយកាក់​ទៀត​ផង​ ។​

​ការ​ដែល​មាន​ថៅកែ​នៅ​ពីក្រោយ​ខ្នង​នោះ​ ឮ​គេ​ថា​ ឈ្មោះ​ ពង​ទា​ គាត់​ជា​ អ្នក​ប្រមូល​ទិញ​ទាំងអស់​មិន​ថា​ ត្រី​
ឫ​សត្វ​អ្វី​នោះ​ឡើយ ​ហើយ​ឮ​គេ​ថា​ គាត់​នៅ​ឯ​ភូមិ​ព្រែក​ត្របែក​ ឃុំ​កញ្ជរ​ ស្រុក​កណ្ដៀង ​ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ខាងលើ​បន្តទៀត​​ថា​៖​ ការ​កាប់​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក ​ដើម្បី​បម្រុង​បង្កើត​បទល្មើស​នេសាទ​ ខាងលើ​នេះ​
មិនមែន​មាន​តែ​១​ក្រុម​នេះ​ទេ​ គឺ​មាន​ក្រុម​ផ្សេង​ទៀត​ កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ នៅ​ក្បែ​នោះ​ដែរ​ ។​

​លោក​ ជុំ​ ពៅ​ (​ ជនជាតិ​វៀតណាម​)​ ស្នាក់​នៅ​ភូមិ​កោះ​ក្អែក​ ឃុំ​រាំង​ទិល​ ស្រុក​កណ្ដៀង​ ហើយ​គេ​យក​មក
​បណ្តុប ​ធ្វើ​ជា​ប្រធាន​សហគមន៍​នេសាទ​ ភូមិ​កោះ​ក្អែក​នោះ​បាន​ប្រាប់​ ​ តាម​ទូ​ស័ព្ទ​ ​ថា​៖​ ​ បញ្ហា​ហ្នឹង​លោក
​មិនដឹង​ទេ​ តែ​សន្យា​ថា​ និង​ស្រាវជ្រាវ​រឿង​នេះ​ ។​

​លោក​ ភុ​ន​ វ​ណ្ណា​ នាយ​សង្កាត់​រដ្ឋបាល​ជលផល​កណ្ដៀង​ និង​ជា​ប្រធាន​ប្រចាំការ​យាមកាម ​ការពារ​(​អតីត​ឡូត៍​
នេសាទ​លេខ​៦) ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដែរ​ថា​ ករណី​នឹង​នា​ពេល​ថ្មីៗ​នេះ​ មាន​អ្នករាយការណ៍​ប្រាប់​ដែរ​
តែ​លោក​រវល់​ពេក​ តែ​ពេល​សន្យា​ថា​ ខានស្អែក លោក​នឹង​ចុះ​អនុវត្ត​រឿង​នេះ​ បើ​មានការ​ប្រែប្រួល​ និង​ប្រាប់​
មក​វិញ។/

15f

dav
dav
សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author