ដោយ ៖ រស់ សុភា កម្ពុជា ជោគជ័យ CSN
មណ្ឌលគីរី ៖ ដែនជម្រកសត្វព្រៃភ្នំព្រិច រងគ្រោះដោយជនមានលុយ មានអំណាចនៅ ខេត្តមណ្ឌលគីរី ដើរញុះ
ញង់ឱ្យប្រជាពល រដ្ឋចូលព្រៃកាប់ឈើប្រណីត យកមកលក់ឱ្យក្រុមហ៊ុនរបស់ខ្លួន ជាអ្នកចាំប្រមូលទិញដឹក
នឹងជញ្ជូនតាមរថយន្តទំនើបៗ ទៅលក់ នៅប្រទេសជិតខាង ។
ជាក់ស្តែងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦ កម្លាំងមន្ត្រីបរិស្ថាន បានធ្វើការឃាត់ខ្លួនជនល្មើស បាន
ចំនួន ១២នាក់ ខណៈជនទាំងនោះ កំពុងធ្វើសកម្មភាព កាប់ឈើប្រណីត នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច
ខេត្តមណ្ឌលគីរី ។ ក្នុងការចុះបង្ក្រាបនោះ មានការដឹកនាំដោយលោក ហាន សាខន មន្ត្រីបរិស្ថានក្រោយ
មកទើបបញ្ជូនមកមន្ទីរ បរិស្ថានខេត្តមណ្ឌលគីរី កសាងសំណុំរឿង ។
លោក ហាន សាខន មន្ត្រីរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពបទល្មើសនៅក្នុង
តំបន់ ដែនបរិស្ថានភ្នំព្រិច បានការលេខ (០៧០៣៩៣៤-១៤១២៥៩៧) នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត
មណ្ឌលគីរី សុទ្ធតែ អ្នករស់នៅក្នុងភូមិរវៀង ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។
លោកបានបន្តឱ្យដឹងទៀតថា ក្នុងនោះទី១-ឈ្មោះ ណែត ដុល ភេទប្រុស អាយុ ៤០ឆ្នាំ, ទី២-ឈ្មោះ ងៀង
គម ភេទប្រុស អាយុ ៤២ឆ្នាំ, ទី៣-ឈ្មោះ វិច គ្រប់ ភេទប្រុស អាយុ ២០ឆ្នាំ, ទី៤- ឈ្មោះ ថាន់ សួរ ភេទប្រុស
អាយុ ១៨ឆ្នាំ, ទី៥-ឈ្មោះ ដុល មករា ភេទប្រុស អាយុ ១៨ឆ្នាំ, ទី៦-ឈ្មោះ ខេន ព្រិច ភេទប្រុស អាយុ ២៤ឆ្នាំ,
ទី៧-ឈ្មោះ ម៉ើល ឌឿន ភេទប្រុស អាយុ ២៧ឆ្នាំ, ទី៨-ឈ្មោះ ឃិន ថាន់ ភេទប្រុស អាយុ ៥១ឆ្នាំ, ទី៩-ឈ្មោះ
ខេន ពានិច្ច ភេទប្រុស អាយុ ១៧ឆ្នាំ, ទី១០-ឈ្មោះ ថែត កាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ, ទី១១-ឈ្មោះ ឃាង
ភិញ ភេទប្រុស អាយុ ២០ឆ្នាំ និងទី ១២ ឈ្មោះ កឹង ឆែ ភេទប្រុស អាយុ ១៩ឆ្នាំ, មុខរបរសុទ្ធតែកសិករដូចគ្នា ។
ចំណែកវត្ថុដែលឃាត់បានរួមមាន គោយន្តកន្ត្រៃ ចំនួន ០៤គ្រឿង រណាយន្តចំនួន ០៣គ្រឿង ពូថៅដៃចំនួន
០៣ កាំបិត ចំនួន ០៣ ដែកត្បែង ចំនួន ០២ដើម ត្រសេសចំនួន ០១ដើម ទូរស័ព្ទចំនួន ០១គ្រឿង កៅឡាក់
ចំនួន ០៤ និងឈើ ប្រណីតប្រភេទឈើបេងចំនួន ១៦ដុំផងដែរ ។
ជនល្មើសទាំង ១២នាក់ ព្រមទាំងវត្ថុតាង ត្រូវបានមន្ត្រីបរិស្ថាន កសាងសំណុំរឿងកាលពីថ្ងៃទី ២៣ ខែមេសា
ឆ្នាំ២០១៦ នេះបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ។/