ដោយ ៖ កម្ពុជា ជោគជ័យ CSN
កំពង់ស្ពឺ ៖ បទល្មើសកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែបន្តកើតមានយ៉ាង
អនាធិបតេយ្យ ហើយមិនដែរឃើញលោក យ៉ង់ ភារម្យ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដឹកនាំមន្ត្រីចាត់វិ
ធានការទប់ស្កាត់នោះទេ ។ មេខ្លោងបំផ្លាញព្រៃឈើក្នុងតំបន់នោះ ត្រូវបានគេស្គាល់ថា ឈ្មោះ សរ ជាឈ្មួញ
ដុះស្លែនៅស្រុកឱរ៉ាល់ ត្រូវជាកូនប្រសារ របស់លោក ឡុង ប៉េអឹមខេត្តកំពង់ស្ពឹ ហេតុនេះ ហើយទើបឈើប្រ
ណីត ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ រាលដាលកាន់តែខ្លាំងឡើង ។
លើសពីនេះទៅទៀតប្រភពពីមន្ត្រីរាជការនៅក្នុងស្រុកឱរ៉ាល់ បានខ្សឹបឱ្យដឹងថា លោក យ៉ង់ ភារម្យ នាយក
ដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាអ្នកបើកភ្លើងខៀវឈ្មោះ សរ ចាត់កម្លាំងកម្មករ ចូលព្រៃកាប់ឈើប្រណីតយ៉ាង
អនាធិបតេយ្យ ។
មិនតែប៉ុណ្ណោះ គេតែងតែសង្កេតឃើញ មានរថយន្តគ្រប់ប្រភេទ ដឹកឈើចូលទីស្នាក់ការ ដែនជម្រកសត្វ
ព្រៃភ្នំឱរ៉ាល់ ទាំងថ្ងៃ ដោយមានគ្របរុំតង់កៅស៊ូពណ៌ខៀវជិត សកម្មភាពទាំងនេះធ្វើឱ្យប្រជាពលរដ្ឋក៏ដូច
ពាក្យមហាជន គេបានដាក់ការ សង្ស័យ និងរិះគន់ទៅលើលោក យ៉ង់ ភារម្យ ថាជាក្រុមតែមួយ ជាមួយ
ឈ្មួញឈើនៅក្នងស្រុកឱរ៉ាល់នោះផងដែរ ។
លោក យ៉ង់ ភារម្យ ធ្វើរូបភាពបែបនេះ ជាល្បែងឆ្ពិនភ្នែកពីសមត្ថកិច្ចជំនាញ ឬពីអ្នកសារព័ត៌មាន បើមានខាង
សារ ព័ត៌មានសួរ ត្រូវបានមន្ត្រីទាំងនោះឆ្លើយថា នេះជាឈើបង្ក្រាបបានពីកន្លែងនេះ ពីកន្លែងនោះ មន្ត្រីទាំង
នោះប្រហែលគិតថា គេល្ងង់ហើយមើលទៅ ឈើបង្ក្រាបហេតុអីចាំបាច់រំបិតតង់ទៅវិញ មិចក៏មិនបើកចំហរ
ម៉្យាងទៀតពេលរថយន្តដឹកចូលម្តងៗ គ្មានមន្ត្រីតាមរថយន្តនោះទេ ពេលរថយន្តដឹកឈើមកដល់ ឃើញមាន
មន្ត្រីរត់មកបើកទ្វារឱ្យរថយន្តចូលទៅក្នុងបាត់សូន្យ ឈឹង ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធបានឱ្យដឹងថា លោក យ៉ង់ ភារម្យ នាយកដែនជម្រក
សត្វព្រៃ ភ្នំឱរ៉ាល់ គឺជាអ្នកឃុបឃិតជាមួយក្រុមជនល្មើស ដើម្បីប្រមូលផលប្រយោជន៍ធ្វើមាន ធ្វើបានខ្លួនឯង
យ៉ាងត្រជាក់ចិត្ត ។ ប្រភពបានឱ្យដឹងទៀតថា ពីមួយថ្ងៃទៅមួយថ្ងៃ បទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពី
តំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានសភាពកាន់តែខ្លាំងក្លា ព្រោះតែលោក យ៉ង់ ភារម្យ និងសមត្ថកិច្ចមួយ
ចំនួនឃុបឃិតគ្នា បើកដៃឱ្យក្រុមជនល្មើសធ្វើអ្វីៗ ស្រេចតែអំពើចិត្ត ។
ប្រភពបានរៀបរាប់បញ្ជាក់ឱ្យដឹងទៀតថា ឈ្មួញធំៗរកស៊ីដឹកឈើចេញពីតំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
គគ្រឹក គគ្រេង ដោយឃុបឃិតជាមួយលោក យ៉ង់ ភារម្យ ដែលគេស្គាល់ថាឈ្មោះ សរ, ឈ្មោះ ជឿង ថេង និង
ឈ្មោះ ឌី ដែលល្បីជាយូរមកហើយ ។ ឈ្មួញទាំងបីនាក់នេះ បានដឹកឈើតាមរថយន្តធំៗ តាមរថយន្តបង្កុង
រថយន្តកែច្នៃ និងតាម គោយន្តកន្ត្រៃយ៉ាងអនាធិបតេយ្យ ដោយគ្មានព្រួយបារម្ភអ្វីទាំងអស់ ព្រោះពួកគេបាន
បង់លុយឱ្យលោក យ៉ង់ ភារម្យ និងរដ្ឋបាលព្រៃឈើនៅតំបន់នេះជាប្រចាំ គឺការបែងចែកផលប្រយោជន៍
នេះហើយ ទើបបទល្មើសព្រៃឈើមានសភាពកាន់តែ ធ្ងន់ធ្ងរ ។
ជាងនេះទៅទៀត លោក យ៉ង់ ភារម្យ បានឱ្យកូនចៅរបស់ខ្លួន ដាក់កុងត្រូលនៅចំណុចដីក្រុមហ៊ុនចិន និង
កន្លែងស្នាក់ ការនៅជិតផ្សារកន្ទុច អង្គុយចាំយកលុយ ពីប្រជាពលរដ្ឋដឹកអុសតាមរទេះ និងតាមគោយន្តកន្ត្រៃ
១ម៉ឺន ២ម៉ឺន រហូតដល់ ៥ម៉ឺនរៀល បើរថយន្តតូរីស ត្រូវបង់ ១០ម៉ឺន ទៅ ១៥ម៉ឺនរៀល។មានន័យថា បទល្មើស
បំផ្លាញព្រៃឈើនៅតំបន់ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លោក យ៉ង់ ភារម្យ ជាអ្នកទទួលខុសត្រូវធំជាងគេ
ហើយប្រធានបរិស្ថានខេត្តកំពង់ស្ពឺ ក៏ជាអ្នកមានចំណែកទទួលខុសត្រូវដែរ ៕