រថយន្តសាំងយ៉ុងនឹងរថយន្តសាំងយ៉ុងបើកបរខ្វះការ ប្រងប្រយ័ត្នបុកគ្នាក្លាយជាអគ្គីភ័យយ៉ាងសន្ធោសន្ធៅ

ដោយ ៖ សហការី កម្ពុជា ជោគជ័យ CSN

ខេត្តកំពត ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្ត នឹងរថយន្ត បុកគ្នាពេញទំហឹង បណ្ដាល
ឲ្យឆាបឆេះរថយន្តទាំង២គ្រឿងយ៉ាងសន្ធោសន្ធៅ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី៦ ខែឧសភា
ឆ្នាំ២០១៦នេះ នៅចំណុចខាងលិចស្ពានដុកត្រុំលើ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទទឹងថ្ងៃ
ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៍ដូចមន្ត្រីនគរបាលស្រុកទឹកឈូ បានប្រាប់ ឲ្យអ្នកយកព័ត៌មាន
យើងដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងឡើងរវាងរថយន្ដ ម៉ាកសាំងយ៉ុង និងសាំងយ៉ុង ដូច
គ្នា បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ហរតុការណ៍នេះ គឺបណ្ដាលមកពីបើកបរ គ្មានការប្រុងប្រយ័ត្ន ទើបមាន
រឿងនេះកើតឡើង។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យ
មានគ្រោះថ្នាក់ ដល់អាយុជីវិតទេ ដោយក្រោកើតហេតុ សមត្ថកិច្ចបានចុះ មកដល់កន្លែងកើតហេតុភ្លាមៗ
ដោយប្រើរថយន្តបាញ់ពន្លត់អគ្គីភ័យ២គ្រឿង ដើម្បីសង្គ្រោះទៅលើអ្នកជិះក្នុងរថយន្ត តែរថយន្តទាំង២គ្រឿង
ត្រូវបានភ្លើងឆេះរងការខូចខាតទាំងស្រុង៕

Screenshot_2016-05-06-20-29-16-1

Screenshot_2016-05-06-20-30-09-1

Screenshot_2016-05-06-20-29-24-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author