មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឈ្មួញរកស៊ីឈើជើងខ្លាំងនៅស្រុកឱរ៉ាល់ឈ្មោះសរ ពោលពាក្យថាមិនខ្លាចអាណា

ដោយ ៖ កម្ពុជា ជោគជ័យ CSN

កំពង់ស្ពឺ ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់ថា ប៉ន្មានថ្ងៃជាប់ៗគ្នានេះ ឈ្មួញឈើដុះ
ស្លែ នៅស្រុកឱរ៉ាល់ ឈ្មោះសរ បានធ្វើសកម្មភាព ដឹកជញ្ជូនឈើប្រណិត តាមរថយន្តធំៗ នឹងរថយន្តបង្កុង
នៅពេលយប់ ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យ៉ាងគគ្រឹក គគ្រេង ដោយមានការបើកភ្លើងខៀវ ពី
មន្ត្រីបរិស្ថាន ដឹកនាំដោយលោក យ៉ង់ ភារម្យ ជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។

ប្រភពរាយការណ៍ខាងលើបានបន្តថា ក្រោយពីមានការសែត បានធ្វើការចេញផ្សាយ ពីលោកយ៉ង់ ភារម្យ
នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មានការឃុបឃិតជាមួយបទល្មើសព្រៃឈើនោះ ខាងបរិស្ថានបានបិទ
មិនឲ្យមានធ្វើសកម្មភាព ដឹកជញ្ជូនឈើចេញនៅពេលថ្ងៃ តែយប់ដឹកជញ្ជូនឈើ ចេញមកជាធម្មតា គ្រាន់តែ
បង់លុយឲ្យទៅកូនចៅលោកយ៉ង់ ភារម្យ ដែរប្រចាំការណ៍នៅតំបន់នោះ ទៅតាមតម្លៃដែរពួកគេកំណត់ ជា
កាស្រេច។

ប្រភពបានបន្តឲ្យដឹងទៀតថា បើអ្នកដឹកឈើទាំងនោះ មិនធ្វើអ្វីទៅតាមបញ្ជាទេនោះ នៅតែចេញមកទាំងថ្ងៃ
ទោះបីបង់លុយ១០ម៉ឺន ឬ២០ម៉ឺនរៀល ឲ្យទៅបរិស្ថានប្រចាំនៅខាងលើនោះក៍ដោយ ក៍ពួកគេត្រូវតែចាប់ រើ
ឈើទំលាក់ចោលដែរ នេះទុកជាការប្រមាណ​របស់ពួកគេ ចំពោះអ្នកមិនស្ដាប់បញ្ជា។

ប្រជាពលរដ្ឋបានសុំណុំពរ ទៅដល់ឯកឧត្តម រដ្ខមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការណ៍ ទៅលើលោក
យ៉ង់ ភារម្យ ជាបន្ទាន់ បើមិនដូច្នោះទេ លោក យ៉ង់ ភារម្យ សំងំកើបលុយធ្វើមានបាន យ៉ាងសុខស្រួល ដោយ
សារការឃុបឃិត ជាមួយឈ្មួញបទល្មើសព្រៃឈើ ធំៗនៅទីនោះ ជាពិសេស ឈ្មួញឈើធំជើងខ្លាំង ឈ្មោះសរ
នៅស្រុកឱរ៉ាល់ ដែរគេស្គាល់ថា ជាកូនប្រសាររបស់លោក ឡុង រងប៉េអឹមខេត្តកំពង់ស្ពឺ ។/2016-05-11_17.43.11 2016-05-11_17.40.51 2016-05-11_17.42.03 2016-05-11_17.38.39

 

 

 

 

 

Share on Facebook