ប្រទេសថៃ ៖ គូស្នេហ៍ទាំងពីរ បានស្រលាញ់គ្នា យ៉ាងស្មោះស្ម័ត្រ រហូតបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ជា
ប្ដីប្រពន្ធ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ តែជាអកុសល អ្នកទាំងពីរបានជួបឧបហេតុ ដោយគ្រោះថ្នាក់
ចរាចរណ៍ បណ្ដាលឲ្យស្លាប់ ទាំងពីរនាក់ប្ដីប្រពន្ធ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីរៀបអាពាហ៍
ពិពាហ៍ ហើយបាន២ថ្ងៃ ខណ:អ្នកទាំងពីរជិះម៉ូតូឌុបគ្នា យកសំលៀកបំពាក់ ឈុតរៀបអាពាហ៍ពិពាហ៍ ឲ្យទៅ
ហាងគេវិញ។
កូនកំលោះដែរជាជនជាតិខ្មែរ បានចូលទៅធ្វើការស្របច្បាប់ នៅក្នុងប្រទេសថៃ ស្ថិតក្នុងស្រុកគោកខ្យូង ខេត្ត
ស្រះកែវ ហើយក៍បានស្រលាញ់ជាមួយនឹងកូនក្រមុំថៃ ដែរនាងជាអតីត តារាបង្ហាញម៉ូត ជាប់ចំណាប់ថ្នាក់
លេខ៤ ប្រចាំស្រុកអារញផងនោះ ក្រោយមកអ្នកទាំងពីឈានទៅដល់ រៀបអាពាហ៍ពិពាហ៍តែម្ដង ទីបំផុតក៍
ត្រូវស្លាប់ទាំងពីរនាក់ យ៉ាងអាណោចអាធ័មទៅវិញ។
តាមការពិនិត្យនិងអះអាង ពីក្រុមតម្រួតថៃបានបញ្ជាក់ថា អ្នកដែលបើកបរម៉ូតូគឺមាន ឈ្មោះ ព្រី ស័ក្តិ អាយុ
២១ឆ្នាំ ជាជនជាតិខ្មែរ ដោយមានឯកសារ និងប័ណ្ណបើកបរ យ៉ាងត្រឹមត្រូវ ដែលយុវជនរូបនេះទើបនឹងរៀបការ
ជាមួយនឹងកូនក្រមុំជនជាតិថៃ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ដែលនាងមានឈ្មោះ
ផាត់ចៈរី ជឿចិនសុវណ្ណ បន្ទាប់មកក្រុមតម្រួតថៃ បានរាយការណ៍ជូនដំណឹង ទៅឲ្យស្ថានទូតអគ្គកុងស៊ុល
កម្ពុជា ដើម្បីឲ្យខាងក្រុមគ្រួសារ មកទទួលយកសពទៅធ្វើបុណ្យ ទៅតាមប្រពៃណីផងដែរ៕