ដោយ ៖ កម្ពុជា ជោគជ័យ
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានបង្ករឡើង ដោយរថយន្តកូរ៉េ ដឹកទឹកផ្លែឈើកញ្ចប់ បាន
បោះពួយចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យបាក់របងថ្ម នឹងបង្កឲ្យបាក់ដំបូរត្រយ៉ាបផ្ទះ ហើយជ្រុលទៅបុករថយន្ត
១គ្រឿងទៀត ម៉ាកកូរ៉ូឡា នៅក្នុងផ្ទះ បណ្ដាលឲ្យខូចខាតទាំងស្រុងផងដែរ។
ហេតុការខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២ នឹង២០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ
នៅចំណុចទុលមុខបូរីអាទាំងមាស ស្ថិតនៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខ័ណជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះដែររងការខូចខាត ដោយរថយន្តនោះមាន២ផ្ទះ ទី១ ខូចខាតដោយបាក់
យាបដំបូរខាងមុខ ទី២ ផ្ទះលក់បាយ ការហ្វេ របស់ឈ្មោះ ភាព ប្រពន្ធឈ្មោះ ចាន់ធី រងកាខូចខាតទាំងស្រុង
នឹងរថយន្តកូរ៉ូឡា១គ្រឿង តែសំណាងល្អមិនមាន បង្កការគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ រីឯតៃកុងឡាន នឹងអ្នករួម
ដំណើរជាមួយ រងរបួសធ្ងន់ធ្ងរ ដោយរថយន្តឆាបឆេះ ដោយបុករបងថ្មហើយ ជ្រុលទៅបុកជាមួយធុងសាំង
បង្កឲ្យឆាបឆេះតែម្ដង ហើយក៍ត្រូវបានដឹកយកទៅសងហគ្រោះ នៅមន្ទីរពេទ្យកាលម៉ែត្រភ្លាមៗផងដែរ។
លោលភាព នឹងប្រពន្ធឈ្មោះចាន់ធី ជាម្ចាស់ផ្ទះរងការខូចខាត បានឲ្យដឹងថា ការខូចខាតទាំងអស់នេះ ខាង
ថៅកែរថយន្តបង្ក ជាអ្នកចេញសងលើការខូចខាតទាំងអស់នេះ ។/