ដោយ ៖ កម្ពុជា ជោគជ័យ CSN
កំពង់ឆ្នាំង ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅស្រុករលាប្អៀរ បានឲ្យដឹងថា មានកន្លែងលួចលាក់បូម
ប្រេងពីរថយន្តគ្រប់ប្រភេទ ជាពិសេសទីតាំងលួចលាក់បូមប្រេងមួយកន្លែង ដែរគេស្គាល់ថាជា ស្ត្រីជើងខ្លាំង
ប្រចាំភូមិដើនផ្កា បានបើកដេប៉ូលក់សាំងតូតាល ( DEPOT TELA ) ជ្រកក្រោមស្លាកយឺហោ ( កែវ ចរណៃ )
លក់ភេសជ្ជះ គ្រប់មុខ ស្ថិតនៅក្នុងភូមិដើមផ្កា ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមសម្ដីរបស់ស្ត្រីជើងខ្លាំង ដែរជាម្ខាស់ការ៉ាសដេប៉ូ ( DEPOT TELA ) បានឲ្យសារព័ត៌មាន កម្ពុជា ជោគជ័យ
CSN ដឹងថា ដេប៉ូរបស់គាត់ រត់ច្បាប់រួចរាល់អស់ហើយ ដោយមន្ទីរឋាមពលរ៉ែខេត្តកំពង់ឆ្នាំងជាអ្នកចេញឲ្យ
កន្លងមក ក៍ធ្លាប់មានខាងក្រសួងចុះមកសួនាំ ឲ្យទៅធ្វើច្បាប់នៅក្រសួងផងដែរ តែរូបគាត់បានប្រកែកថា គាត់
មិនឆ្កួត ទៅធ្វើច្បាប់នៅក្រសួងអីណាទេ គាត់នៅខេត្ត គាត់ធ្វើនៅខេត្តហើយ វាអស់តិច ទៅធ្វើនៅក្រសួងអស់
លុយច្រើន ហើយវាយូទៀតផង។
ស្ត្រីជើងខ្លាំងខាងលើបន្តទៀតថា ដេប៉ូរបស់គាត់ជារបស់ឯកជន គាត់មិនខ្វល់ខ្លាចអាណានោះទេ ឲ្យតែមាន
ឡាន មកបូមប្រេងលក់ឲ្យថោក រូបគេទិញយកទាំងអស់ បើមិនទិញមានតែឆ្កួត មានគេមកបូមលក់ឲ្យហើយ
មិនយកនោះ ។
ទោះយ៉ាងណាពលរដ្ឋបានរិះគន់ ទៅលើក្រសួង នឹងមន្ទីរស្ថាប័នពាក់ព័ន្ធ មិនមានវិធានការណ៍ ទៅលើឈ្មួញ
បើកកន្លែងលួចលាក់ ទទួលទិញចោលផល់កម្ម ទិញប្រេងពីឡាន ហើយយកមកដាក់លក់ក្នុងដេប៉ូ ( DEPOT
TELA ) ជាការបន្កំភ្នែកអតិថិជន ថាជាសាំងល្អយកមកពីក្រុមហ៊ុន។ ក្នុងរឿងនេះខាងក្រុមហ៊ុន (DEPOT
TELA ) គួរតែតាមដានក្នុងរឿងនេះ កំទុកឲ្យជនឆ្លាតឱកាស យកឈ្មោះក្រុមហ៊ុនមកប្រើ ធ្វើឲ្យអតិថិជន មាន
ការយល់ច្រលំថា ប្រេងរបស់ក្រុមហ៊ុន ( DEPOT TELA ) មិនល្អដូចប្រងក្រុមហ៊ុនផ្សេងៗទៀត។/