ដោយ ៖ សហការី CSN
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យមួយក្រុម ពាក់ព័ន្ធករណីរក្សាទុក្ខ នឹងប្រើប្រាសគ្រឿងញឿន ត្រូវបាន
លោកវរ:សេនីយ៍ត្រី អៀម រឹម អធិការនគរបាលស្រុកម៉ាឡៃ ដឹកនាំកន្កាំងប៉ុស្តិ៍ នឹងសហការជានួយ កម្លាំង
ការពារព្រុំដែន៨១៥ បានចុះបង្ក្រាប ដោយឃាត់ជនសង្ស័យប្រុសស្រី បានចំនួន៦នាក់ នឹងរិបអូសបានវត្ថុ
តាងមួយចំនួន កាលពីថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៦ នៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ
ខេត្តបាត់ដំបង។
ក្នុងការបង្ក្រាបករណីខាងលើ មន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា ក្រុមនេះសមត្ថកិច្ច បានតាមប្រម៉ាញ់ ជាច្រើន
ដងមកហើយ ប៉ុន្តែបែករហូត ទើបនកដល់ពេលនេះ មានការដឹកនាំ ពីលោកវេ:សេនីយ៍ អៀម រឹម អធិការនគរ
បាលស្រុកបឹងបេង នឹងមានការសហការ ពីកម្លាំងការពារព្រុំដែន៨១៥ ទើបឈានបានក្នងការបង្ក្រាបបាន
ជោគជ័យ ដោយរិបអូសបាននូវ សារធាតុញៀនថ្នាំញៀន ប្រភេទយ៉ាម៉ាចំនួន៥៧គ្រាប់ ឱបករណ៍សម្រាប់ជក់
មួយចំនួន ទូរសព្ទ ២គ្រឿង ដាវសាំរ៉ៃ ១ដើម ជនសង្សយ័ចំនួន៦នាក់ ។
ទី១ ឈ្មោះ មិញ សេរីវុធ ( ហៅញ៉ែ ) ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ជាអ្នកប្រើប្រាស់
ថ្នាំញៀន ទី២ ឈ្មោះ ផេង វណ្ណះ ( ហៅឡេក ) ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុក
ម៉ាឡៃ ជាអ្នកប្រើប្រាសថ្នាំញៀន ទី៣ ឈ្មោះ មាស គា អាយុ១៧ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ
ជាអ្នកប្រើថ្នាំញៀន ទី៤ ឈ្មោះ សា ភឿន ( ហៅវម៉ាប់ ) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង
ស្រុកម៉ាឡៃ ជាអ្នកប្រើប្រាសថ្នាំញៀន ទី៥ ឈ្មោះ សោរុំ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង
ស្រុកម៉ាឡៃ ជាអ្នកជួញដូរ នឹងចែកចាយថ្នាំញៀន ទី៦ ឈ្មោះ ឈុន លាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ
សង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ជាអ្នកប្រើប្រាសថ្នាំញៀន។
ជនសង្ស័យទាំងនោះ ក្រោយពីសមត្ថកិច្ចកធ្វើការសាកសួរចប់ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿង បញ្ជូន
ខ្លួនព្រមទាំងវត្ថុតាងមួយចនួន ទៅកាន់តុកាការ ខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ផងដែរ។/