ដោយ ៖ សហការី CSN
ខេត្តបាត់ដំបង ៖ កាលពីព្រិកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំ នៃសាលាខេត្តបាត់ដំបង មាន
ការរៀបចំពិធីប្រកាស ផ្ទេភារកិច្ចតែងតាំងមុខតំណែង នឹងបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ ខេត្ត
បាត់ដំបង សរុចំនួន២៥២នាក់ ក្នុងនោះស្រី៥នាក់។ ក្រោមអធិបតីភាព របស់ឧត្តមសេនីយ៍ទោ ស ថេត ស្នង
ការនគរបាលខេត្តបាត់ដំបង នឹងស្នងការងជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះផងដែរ គេសង្កេរឃើញថា មានការផ្លាស់ប្តូរ អធិការស្រុក ចំនួន២រូប ទី១ លោក ប៉ាន់ វ៉ាន់នី
ពីនាយរងការិយាល័យ ប្រឆាំងភេរវកម្ម ទៅកាន់ អធិការនគរបាលស្រុកបាណន់ ដោយលោអធិការ ម៉ុង សំបូរ
ចូលនីវត្តន៍ ទី២ លោក ប៉ាង ហៀង ប្តូរពីអធិការងនគរបាលស្រុកសង្កែ ទៅកាន់ជាអធិកានគរបាល ក្រុងបាត់
ដំបង ជំនួសលោក យឹម វិចិត្រ ដោយបច្ចុប្បន្ន ត្រូវបានផ្លាស់ប្តូរ ទៅជាអនុប្រធានការិយាល័យ កណ្ដាលភស្តុ
ភាវិញ។
ក្នុងការផ្លាស់ប្តូ មុខតំណែងខាងលើនេះ ត្រូវបានមតិមហាជន ក៍ដូចមន្ត្រីនគរបាល មួយចំនួន បាននិយាយ
តៗគ្នាថា លោក យឹម វិចិត្រ ដែលមានតួនាទីជា អធិការនគរបាល ក្រុងបាត់ដំបង ប្រមាណជិតពីរឆ្នាំមកនេះ
គឺពោរពេញដោយរឿងអាស្រូវ ជាច្រើន ដូចជាចាប់មនុស្សបង្ខាំងជំរិតទាប្រាក់ ពីប្រជាពលរដ្ឋស្លូតត្រង មិន
បានគោរព ក្រមសីលធម៌ របស់ខ្លួនជាសមត្ថកិច្ច គិតតែផលប្រយោជន៍ ធ្វើមានធ្វើបានខ្លួនឯងតែប៉ុណ្ណោះ។
តាមប្រភពផ្ទៃក្នុងបានរាយការណ៍ ឲ្យសារព័ត៌មាន កម្ពុជា ជោគជ័យ យើងដឹងថា ចាប់តាំងពីថ្ងៃទី២៥ ខែ
ឧសភាមក អធិកានគរបាលរូបនេះ បានដឹងខ្លួនថា នឹងត្រូវបានគេដកចេញ ពីមុខតំណែងនោះ ត្រូវបានគេ
យករថយន្ត ចំនួន៣គ្រឿង មកអធិការដ្ឋាន ដើម្បីប្រមូលជ័យភ័ណ្ឌ ដែលគេដណ្តើមបាន នាពេលមកកាន់
តំណែង។ ក្នុងនោះមានដូចជា ឈើគ្រញូង ម៉ូតូដកហូតពីបទល្មើស និងរបស់របរដែលសប្បុរសជនជួយមក
ក្នុងអធិការដ្ឋាន ។ល។ សូម្បីតែកែវផឹកទឹកមួយ ដ៏ស្រស់ស្អាតដែលពួកអាម៉ី អាថោង តែងតែរៀបចំ ដាក់ទឹក
សែនថ្វាយ ក៏គេមិនលើកលែងដែរ គឺគេប្រមូលខ្ទេចគ្មានសល់ ៕