ការពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១១:១៥នាទី នគរបាលខេត្តបាត់ដំបង សហកាជាមួយកម្លាំងនគរបាលស្រុកភ្នុំព្រឹក បង្ក្រាបករណីនាំប្រាក់ដុល្លាក្លែងក្លាយឆ្លងដែនពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជា។
លោក ជេត វណ្ណនី ស្នងការរងកណ្ដាលយុត្តិធម៏ បានឲដឹងថា ជនសង្ស័យទាំង៣នាក់ជាជនជាតិថៃ ១-ឈ្មោះជឹត គិតភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ ២-ឈ្មោះប្លា ម៉ូត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាទាហ៊ាន ៣-ឈ្មោះសំ រ៉ាត់វង្សាភេទប្រុស អាយុ៥៣ឆ្នាំ ជាមេបញ្ជាការអនុសេនាធំ៥២២ ធ្វើកាឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ នៅចំណុចមុខឃ្លាំងពោតនិងដំឡូងមី ( សៃឡូ ) ស្ថិតក្នុងភូមិអូរំដួល ឃុំអូរំដួល ស្រុកភ្នុំពរឹក ខេត្តបាត់ដំបង វត្ថុតាំងដកហូតបានដុល្លាក្លែងក្លាយចំនួន៣កេះស្មើ៧លាន ១សែន ៦ម៉ឺនដុល្លា។
លោក ជេត វណ្ណនី បានបញ្ជាក់ថា ប្រាក់ដុល្លាក្លែងក្លាយនេះ ជាក្រដាស់ប្រាក់ប្រភេទលេខ១ ត្រូវបានបង្ក្រាបក្រោយពីទទួលព័តិ៍មានពីករណីចរាចរណ៍ប្រាក់ក្លែងក្លាយនេះ កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំនគរបាលស្រុកភ្នុំព្រឹក បានចុះប្រតិបត្តិកា តាំងពីយប់រហូតដល់ម៉ោង១១:១៥នាទីព្រឹកទើបជួបជនសង្ស័យ ធ្វើការឃាត់ខ្លួនតែម្ដង។
ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕
ដោយ៖ ផ្លែក សុភា
កម្ពុជាជោគជ័យ