ដោយ ៖ កម្ពុជា ជោគជ័យ CSN
កណ្ដាល ៖ លោក ទេស វិបុល ចាងហ្វាងការសែត និស្សុតខ្មែរ បានចេញសេចក្ដីប្រកាស ជូនដំណឹងទៅដល់
សមត្ថកិច្ច គ្រប់បណ្ដាលខេត្ត-ក្រុង ភ្លាមៗផងដែរ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយបាន
ដឹងថា មានជនខិលខូចមួយក្រុម បានក្លែងបន្លំ នឹងប្រើប្រាសបណ្ណព័មាន និស្សិតខ្មែរ ក្កែងក្លាយ ដើរធ្វើជាអា
ជីវកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ អង្គភាពព័ត៌មាន និស្សិតខ្មែរ នឹងប៉ះពាល់ដល់ អ្នកយក
ព័ត៌មានផ្សេងៗទៀត ដែរគេគោរព ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មានពិតប្រាកត់នោះ។
តាមការឲ្យដឹងពីលោក ទេស វិបុល ចាងហ្វាង ការសែតនិស្សិតខ្មែរ បានឲ្យអង្គភាព សារព័ត៌មាន ( កម្ពុជា
ជោគ ជ័យ CSN ) ដឹងថា ជនក្លែងបន្លំ កាន់បណ្ណព័ត៌មាន និស្សិតខ្មែរ ក្លែងក្លាយ ខាងលើនេះ មិនមានឈ្មោះ
នៅក្នុងអង្គភាព កាសែតនិស្សិតខ្មែរនោះទេ ហើយលោក ក៍មិនបានដឹងដែរ ទើបថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦
ដោយសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនទាំងនោះ ខណធ្វើសកម្មភាពនៅចំណុចក្បាកស្ពានឆ្លូង ស្ថិតក្នុងភូមិក្រ
ញ៉ូងសែនជ័យ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ដោយគេរកឃើញ មានប្រើប្រាសបណ្ណសំគាល់ខ្លួន ការសែត
និស្សិតខ្មឺរ ទើបយើងបានទទួលព័ត៌មាន។
លោក បានបន្តឲ្យដឹងទៀតថា ជនក្លែងបន្លំខាងលើនេះ មានឈ្មោះ ជូ សារឹម ត្រូវបាននគរបាលឋ៉ុស្តិ៍រដ្ឋបាល
ឃុំឃ្សឹម បានធ្វើការឃាត់ហើយ តែគ្មានចំណាត់ការ ទៅលើជនខិលខូចទាំងនោះសោះ ព្រមទាំងដោះលែង
ទាំងមិនបាន ទំនាក់ទំនង ឬជូនដំដឹងមកការិយាល័យ ការសែតនិស្សិតខ្មែរ អោយបានដឹងនោះទេ។
លោកបានបញ្ជាក់ថា រឿងនេះលោកមិននៅស្ងៀម បណ្ដោយអោយជននេះ នៅដើរធ្វើសកម្មភាពទៀតទេ
លោកនឹងសរសេរពាក្យបណ្ដឹង ដាក់ទៅតុលាកា ដើម្បីតាមចាប់ខ្លួនជននោះ មកផ្ដន្ទាទោស ទៅតាមច្បាប់។/