ដោយ ៖ សហការី CSN
ខេត្តកណ្ដាល ៖ ក្មេងស្រីអាយុ១៣ឆ្នាំ លុងទឹកស្លាប់ក្នុងស្រះ ដោយគ្មានអ្នកដឹង កាលពីថ្ងៃទី០២ ខែមិថុនា
ឆ្នាំ២០១៦ នៅចំណុចរណ្ដៅដីបិងរាហូ ក្រោយវត្ថបិងជន្លេន ស្ថិតក្នុងភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខ
កំពូល ខេត្តកណ្ដាល។
តាមសម្ដីលោកពូ ឈ្មោះ ខុម ខេន ជាឪពុក របស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង០៧
រូបគាត់ នឹងប្រពន្ធគាត់ ចេញពីផ្ទះ ទៅធ្វើការឡឥដ្ឋ ពន្លឺព្រះអាទិត្យ រីឯជនរងគ្រោះ ដេកនៅលើផ្ទះម្នាក់ឯង
លុះដល់ម៉ោង១១ នឹង៥នាទីថ្ងៃ ទើបរូបគាត់នឹងប្រពន្ធ សំរាក់ពីធ្វើឥដ្ឋ នាំគ្នាមកហូបបាយ មកដល់ផ្ទះរកកូន
មិនឃើញ។
លោកពូខាងលើបានបន្តថា នៅពេលពួកគាត់រកជនរងគ្រោះមិនឃើញ ក៍ឆោឡោនាំគ្នាដើររក ទើបមានគេ
ប្រាប់ថា គេឃើញជនរងគ្រោះ ដើរទៅខាងលិច ទៅចំណុចបឹងរាហូ ហើយក៍បាននាំគ្នាទៅទីនោះរក ក៍ប្រទះ
ឃើញស្បែកជើង១គូ ពណ៍លឿង នឹងចានជ័រពណ៍ខ្មៅចំនួន១ នៅមាត់ស្រះ ក៍នាំគ្នាចុះទឹករាវរកជនរងគ្រោះ
ក៍ប្រទះឃើញជនរងគ្រោះ នៅក្នុងរណ្ដៅទឹកនោះមែន ក៍នាំគ្នាស្រង់យកមកលើគោក តែជនរងគ្រោះបានដាច់
ខ្យល់ស្លាប់បាត់ហើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខេន សុខជា ភេទស្រីអាយុ ១៣ ឆ្នាំ ( មានជម្ងឺសសៃ
ប្រាសាទ) បច្ចុប្បន្នស្នាក់នៅឡឥដ្ឋ ពន្លឹព្រះអាទិត្យ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
ខេត្តកណ្ដាល តែងតែទៅបេះឈូកនៅទីនោះ។ឪពុកឈ្មោះ ខុម ខេន អាយុ៤២ឆ្នាំ។ ម្តាយឈ្មោះ ឃុន ស៊ុនលី អាយុអាយុ ៣៧ឆ្នាំ រស់នៅ
ក្នុងឡឥដ្ឋ ពន្លឺព្រះអាទិត្យ ភូមិ-ឃុំជាមួយគ្នា មុខរបរកម្មករឡឥដ្ឋ។
នៅថ្ងៃដដែលវេលាម៉ោង១២ នឹង៤៥នាទី សមត្ថកិច្ចប៉ុស្តិឬស្សីជ្រោយ បានទទួលដំណឹង ពីប្រជាពលរដ្ឋ
ហើយបានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការ
ពិនិត្យ ទៅសាកសពជនរងគ្រោះ ឃើញថា នៅរន្ធច្រមុះសព មានសំបោរហូរចេញមកក្រៅ នៅលើខ្លួនសាក
សពពុំមានស្លាកស្នាមអ្វី គួរកត់សំគាល់ឡើយ ការសន្និដ្ឋាន:របស់សមត្ថកិច្ច ទៅលើជនរងគ្រោះ ពិតជាស្លាប់
ដោយសារលង់ទឹកពិនមែន ដោយពុំមានពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ច បានប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។
សូមបញ្ជាក់ សពជនរងគ្រោះ ខាងលើដោយក្រុមគ្រួសារ មានសភាពក្រ ហើយជាកម្មកគ្មានកន្លែងទុកដាក់
សពឲ្យបានត្រិមត្រូវនោះ ក៍សម្រេចយកសពមកវត្តភូមិក្អម ស្ថិតនៅភូមិជ្រោយមេត្រីក្រោយ ឃុំឬស្សីជ្រោយ
ស្រុកមុខកំពូល ខេត្តកណ្ដាល តែម្ដងទៅ។/