រថយន្តដឹកឈើធ្នង់១៤ដុំត្រូវបានសមត្ថកុច្ច ចាប់បញ្ជូនទៅឲ្យមន្ទីរបរិស្ថានខេត្ត

ដោយ ៖ រស់ សុភា CSN

មណ្ឌលគិរី ៖ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល អត្តរាគមរបស់ស្នងការខេត្ត
បានសហការជាមួយ កងកម្លាំងអាវុធហត្ថ នឹងមេព្រៃតំបន់អភិរក្សស្មាច់ បង្ក្រាបបទល្មើសព្រៃឈើ ចាប់បាន
រថយន្តកាមរីដឹកឈើ១គ្រឿង នៅចំណុចភូមិពូជូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្រមណ្ឌលគិរី។

ក្នុងការបង្ក្រាបបទល្មើសខាងលើ សមត្ថកិច្ចចាប់បានរថយន្ត១គ្រឿង ម៉ាកកាមរីស្វិត ពណ៍ទឹកប្រាក ពាក់
ស្លាកលេខ ភ្នំពេញ 2E.4052 ដោយផ្ទុកឈើប្រណិត ប្រភេទធ្នង់ចំនួន១៤ដុំ រីឯម្ចាស់បានដឹងខ្លួន ចេញពី
ឡាន រត់ចូលព្រៃបាត់ ខណសមត្ថកិច្ចចំរុះធ្វើការឃាត់រថយន្ត។

ក្រោយការបង្ក្រាបបាន រថយន្ត នឹងឈើត្រូវបានសមត្ថកិច្ចចំរុះ ធ្វើការប្រគល់ទៅឲ្យ មន្ទីបរិស្ថានខេត្តមណ្ឌល
គិរី ចាត់ការទៅតាមនិតិវិធីច្បាប់។

ទោះយ៉ាងណាពភរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានរិះគន់ទៅលើសមត្ថកិច្ចថា កន្លងមកសមត្ថកិច្ច ក៍ដូចជំនាញ
ធ្វើការបង្ក្រាបបានតែបទល្មើសតូចតាច តែប៉ុណ្ណោះ មិនដែរឃើញបង្ក្រាបបានរថយន្ត ប្រភេទយឺឌុបធំៗ របស់
ថៅកែធំៗ ឬឧកញ្ញានោះទេ គ្រាន់តែឃើញរថយន្តប្រភេទនេះ សមត្ថកិច្ច ក៍ដូចជំនាញរួញក្បាលដូចសត្វ
អណ្ដើក មិនហ៊ានបើកភ្នែកមើលផង។/

2016-06-06_08.28.49

IMG-20160605-WA0051

IMG-20160605-WA0048

IMG-20160605-WA0050

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author