ការពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤យបមិញនេះ កម្លាំងនគរបាលសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតដឹកនាំដោយលោក សៅ សារៀន សហកាជាមួយកម្លាំងប្រជាការពារភូមិ ចុះប្រតិបត្តិការ ការពារសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុរដូវបុណ្យភ្ជុំបិណ្ឌ។
សមត្ថប៉ូលិសក្រុងប៉ោយប៉ែតបានប្រាប់ឲដឹងថា ចុះប្រតិបត្តិការនេះមឹនមែនទើបតែចុះក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះទេ គឺកម្លាំងសមត្ថកិច្ចតែងតែចុះប្រតិបត្តិកាជារៀងរាល់ថ្ងៃ ជាក់ស្ដែងកាពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤កម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបានជនសង្ស័យ៧នាក់ក្នុងថ្ងៃតែមួយ ក្នុងក្រុងប៉ោយប៉ែត ក្រោមការដឹកនាំកម្លាំង លោក អ៊ុំ សុផល អធិកានគរបាលក្រុងប៉ោយប៉ែត នឹង ក្រោមកាចង្អុលបង្ហាញពី លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចក្រុងប៉ោយប៉ែតបានប្រាប់ឲដឹងកាពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ថាជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសស្រាវជ្រាវជាច្រើនថ្ងៃ ទើបឈានមកដល់ការឃាត់ខ្លួនបានសម្រេច។
សមត្ថកិច្ចក្រុងប៉ោយប៉ែតបានបន្តឲដឹងទៀតថា ជនសង្ស័យទាំង៧នាក់ទី១-ឈ្មោះ ទូច ឆៃឆន្ន: ភេទប្រុស អាយុ២៤ឆ្នាំ ទី២-ឈ្មោះ យ៉ាវ ប៊ុនរត្ន័ ភេទប្រុស អាយុ២៣ឆ្នាំ ទី៣-ឈ្មោះ សូ បូទុំ ភេទប្រុស អាយុ២៦ឆ្នាំ ទី៤-ឈ្មោះ គង់ សុខេង ភេទប្រុស អាយុ៤៦ឆ្នាំ សមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាស្កូពីពណ៍សគ្មានស្លាកលេខ ពីបទ ទទួលចោផលកម្ម ទី៥-ឈ្មោះ លី ប៊ុនធៀន ភេទប្រុស អាយុ២៤ឆ្នាំ ឃាត់ខ្លួនពីបទឆក់ ទី៦-ឈ្មោះ លី ម៉េងគង់ ភេទប្រុស អាយយ២១ឆ្នាំ ចែកចាយគរឿងញៀន ទី៧-ឈ្មោះ សូត្រ វិរ: ភេទប្រុស អាយុ២១ឆ្នាំ ប្រើប្រាសគ្រឿងញៀន នឹង បានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកចំនួន៤ថង់តូៗ ជនសង្ស័យទាំង៧នាក់មានលំនៅដ្ឋានក្រុងប៉ោយប៉ែត។
ក្រោយពីឃាត់ខ្លួនខាងលើនេះ ជនសង្ស័យបានសារភាព ចំពោះមុខសមត្ថកិច្ច ពួកគេពិតជាបានប្រព្រឹត្តករណីខាងលើនេះមែន បច្ចុប្បន្នត្រូវបានកម្លាំសមត្ថកិច្ចក្រុងប៉ោយប៉ែតសាងសំណំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីធ្វើទៅតាមនិតិវិធីច្បាប់៕
ដោយ៖ លោក ផ្លែក សុភា
និពន្ធនាយក សារព័តិ៍មាន កម្ពុជា ជោគជ័យ