ដោយ ៖ កម្ពុជា ជោគជ័យ CSN
ខេត្តកណ្ដាល ៖ កាលពីម៉ោង១១ នឹង៤០នាទី រំលងអាធ្រាត ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ មានករណីភ្លើងឆេះ
ផ្ទះមួយខ្នង សងពីឈឈើ ដែរមានទទឹង៥ម៉ឺត្រ បណ្ដោយ៧ម៉ែត្រ ស្ថិតនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានអគ្គីភ័យ ឆាបឆេះអស់ទាំងស្រុង។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សារ៉ាយ ផល់ អាយុ៥៧ឆ្នាំ និងប្រពន្ធ ឈ្មោះ យ៉ាន់ រ៉ុម អាយុ
៥៩ឆ្នាំ មុខរបរជាកសិករ មានកូន៣នាក់ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ក្នុងនោះកូនម្នាក់ ក៍រងរបួស
ដោយហេតុការណ៍ អគ្គីភ័យឆាបឆេះនេះផងដែរ។
ប្រភពដដែលបានបន្តថា ម្ចាស់ផ្ទះខាងលើនេះ គាត់រងគ្រោះដោយសារភ្លើងឆេះ ពីរដងមកហើយ កាលពីផ្ទះ
នៅតូចនោះ ត្រូវបានភ្លើងឆេះម្ដង ដោយសារភ្លើងចង្ក្រានដាំបាយ តែមិនឆេះអស់ទាំងស្រុង ដូចពេលនេះទេ។
បើតាមការឲ្យដឹង ពីលោកពូម្ចាស់ផ្ទះ បានអះអាងថា ការឆាបឆេះនេះគឺបង្ក ឡើងដោយផ្ទុះសេខ្សែរភ្លើង ព្រោះ
នៅយប់កើតហេតុ រូបគាត់បានដេកនៅក្រោមផ្ទះ ជាមួយចៅម្នាក់ រីឯប្រពន្ធគាត់ទៅកំដរកូនឆ្លងទន្លេ នៅឯមន្ទី
ពេទ្យបង្អែក ស្រុកមុខកំពូល ពេលភ្ញាក់ដឹងខ្លួនឡើង ឃើញភ្លើងឆាបឆេះ យ៉ាងសន្ទោសន្ទៅទៅហើយ តែមិន
បណ្ដាលឲ្យឆាបឆេះ ដល់ផ្ទះអ្នកដទៃនោះទេ។
លោកពូម្ចាស់ផ្ទះបានបន្តឲ្យដឹងទៀតថា ទ្រព្យសម្បាច់នៅក្នុងផ្ទះ ត្រូវបានភ្លើងឆេះអស់ហើយ ក្នុងនោះលុយ
១១លានរៀល ទើបហ្នឹងលក់គោបាន នឹងខ្សែរក ចំនួន៣ជីកន្លះ ព្រមទាំងម៉ាស៊ីនដេ១គ្រឿង ទូរទស្សន៍១ ទូ
ដាក់ខោអាវ នឹងឯកសារ ផ្ទាល់ខ្លួន មានដូចជាសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ក៍ត្រូវបានភ្លើងឆេះអស់
គ្មានសល់ទេ។
សូមបញ្ជាក់ផងដែថា នៅក្នុងហេតុការណ៏នេះ ព្រះចៅអធិការវត្ត ឧត្តម្តសាមគ្គី ( ហៅវត្តឈើទាល ) បាននាំ
យកបច្ចយ័រួមទាំងសំភារះមួយចំនួន ដើម្បីជួយដោះទាល់ ដល់គ្រួសារងគ្រោះ មានដូចជា កន្ទេល មុងភួយ
ចាន ឆ្នាំង មី ទឹកត្រី ទឹកស៊ីអីវ នឹងអង្ករ ផងដែរ។ ក្នុងនោះក៍ឃើញមាន ខាងមន្ត្រីសាលាឃុំព្រែកអញ្ចាញ បាន
ចុះទៅពិនិត្យ នឹងបូកសរុបលើការខូចខាត នឹងធ្វើរបាយការណ៍ជូនទៅថ្នាក់លើផងដែរ។/