មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

សាន សុម៉ាលី ក្តៅឆេវ ពេលមានគេជេរថា មុខដូចស្រីខូច

ភ្នំពេញៈ តារាស្រីដែលនិយមលេងស្ទីល បញ្ចេញសាច់បង្អួតសម្រស់ដើមទ្រូង មិនប្រណីដៃ កញ្ញា សាន សុម៉ាលី ថ្មីៗនេះបានទទួលរងព្រនង់ នៃការរិះគន់ ដោយមិនសំចៃមាត់ ពីបុរសវ័យក្មេងម្នាក់ ដោយបុរស ម្នាក់នោះបានហៅ នាង ថា “មុខដូចស្រីខូច” បង្ហាញនៅក្នុង Chat មួយរវាងគេនិងនាង ហើយបន្ទាប់ពី ឃើញសម្តីបែបនេះភ្លាម បានធ្វើឲ្យតារាស្រីរូបនេះ ផ្ទុះកំហឹងឈួលចុងច្រមុះ ខឹង បុរសនោះយ៉ាងខ្លាំង ។

សម្រាប់សំឡេងនៃការរិះគន់ ចំពោះតារាស្រីសាច់សរ កញ្ញា សាន សុម៉ាលី នេះមិនមែនជាលើកទី១ទេ សម្រាប់នាងដោយកន្លងមកនាងធ្លាប់ ទទួលរង ការរិះគន់លើការ បញ្ចេញសាច់ការតុបតែងខ្លួន ជាដើម ប៉ុន្តែនាងមិនធ្លាប់ត្រូវ បានអ្នកណា ចេញមុខជេរប្រមាថនាង នៅចំពោះមុខថាជាស្រីខូចឡើយ ទើប តែ ពេលនេះមានបុរសម្នាក់បាន សរសេរនៅក្នុង Chat ជាមួយនាង ថាមុខ នាងដូចជាស្រីខូច ។

តាមរយៈពាក្យមួយឃ្លាយ៉ាងខ្លី មានន័យគ្រប់គ្រាន់ក្នុងការប្រមាថ ទៅលើតារា សម្តែងស្រីរូបនេះ ត្រូវ បានម្ចាស់សាម៉ីខ្លួន កញ្ញា សុម៉ាលី យកមកបង្ហោះជា សាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង កាលពីថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ ដោយនាងបានសរសេរសារ បញ្ចេញកំហឹងជាភាសាខ្មែរយ៉ាងខ្លីតបទៅបុរសម្នាក់នោះថា “ អានរក មុខហែង លេខហែង ហែងចាំមើល អញធ្វើបាន……..” ។

នាងបានសរសេរបន្ថែម ដោយមានចេតនារៀបរាប់ប្រាប់ អ្នកគាំទ្រទៀតថា “មិត្តទាំងអស់គ្នាជួយគិតខ្ងុំ មានរូបថតវាមានលេខវា វា Message មកជេរខ្ងុំ វាខឹងខ្ងុំមិនដែលលេងជាមួយវាទេ ចឹងអាចដាក់ គុកប្តឹង វាបានហេ អានរក …..”។

បើទោះបីជាតារាស្រីរូបនេះ បានបង្ហើបឲ្យដឹងថា នាងចង់ដាក់ពាក្យប្តឹង បុរស ម្នាក់នោះ ក៏ដោយតែនាង មិនបានបញ្ជាក់ច្បាស់ថាចំណាត់ការមួយនេះ នាង និងធ្វើនៅពេលណាឡើយ? ហើយរឿងរ៉ាវចាប់ផ្តើម មានដោយសារមូល ហេតុអ្វីច្បាស់លាស់ទេ ។ ហេតុនេះហើយដើម្បីស្រាយ ចម្ងល់ទស្សនិកជន គេហទំព័រ Looking TODAY បានព្យាយាមទាក់ទង ទៅតារាសម្តែងតួកាច ឆ្នាស់ឆ្នើមមួយដួងនេះ ដើម្បី ឲ្យនាងបកស្រាយដែល នៅថ្ងៃទី២៣ ខែកញ្ញា នេះ ប៉ុន្តែលេខទូរស័ព្ទរបស់នាង មិនអាចទាក់ទងបាន ៕

chetha-48chetha-47  chetha-49

ផ្តល់សិទ្ធដោយ៖ Lookingtoday

Share on Facebook