មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ជនសង្ស័យ៣នាក់ព្រមទាំងវត្ថុតាងត្រូវបានអាវុធហត្ថ បញ្ជូនទៅតុលាការ

ដោត ៖ កម្ពុជា ជោគជ័យ CSN

បាត់ដំបង ៖ ជនសង្ស័យ៣នាកើ ត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ខេត
បញ្ជូនខ្លួនតុលាការ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីឃាត់ខ្លួន
បានកាលពីវេលាម៉ោង៥នឹង១៥នាទីល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកមហាទេព សង្កាត់
ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ដោយយោងតាមភ្នាក់ងា បាន
រាយការណ៍មកថា មានករណីជួញដូរថ្នាំញៀន រួចមក កម្លាំងការិយាល័យជំនាញ បានចុះបង្ក្រាប និងឃាត់
ខ្លួនបានជនសង្ស័យ បានចំនួន៣នាក់ ទី១ មានឈ្មោះ សេង គឹមស្រៀង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ
កំពង់សំបួរ ឃុំសំរោង ស្រុកឯកភ្នំ ទី២ ឈ្មោះ កែវ សុវត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិចំការសំរោង១
សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទី២ ឈ្មោះ ធុច សុភារុណ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រែក
មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក វ៉ាង ពិសិដ្ឋ បានបញ្ជាក់ថា បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចរឹបអូសបានថ្នាំញៀន
ប្រភេទម៉ាទឹកកក ចំនួន៦ថង់ មានទម្ងន់ស្មើនិង៩០.៥៤ក្រាម ទូរស័ព្ទ៤គ្រឿង ម៉ូតូ១គ្រឿង នាំយកមកការិ
យាល័យដើម្បីសាកសួរផងដែរ។

ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា បក្ខពួកខ្លួន ពិតជាបានរកស៊ីជួញដូរ ថ្នាំញៀនពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ទៅតុលាការខេត្ត ដើម្បីចាត់ការ
តាមច្បាប់។/

2016-06-10_21.53.39

Share on Facebook