ដោយ ៖ សហការី CSN
កណ្តាលះ មានការភ្ញាក់ផ្អើលមួយ ដោយចោរមួយក្រុមបានចូលទៅប្លន់ ហើយដាក់ថ្នាំសណ្តំយកលុយ និង
មាសអស់គ្មានសល់ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង២៥នាទី ឈានចូលថ្ងៃទី១៣
មិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមប្រភពពត៌មានពីកូនម្ចាស់ផ្ទះ ឈ្មោះ វន្នី រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ បានបង្ហើបអោយសមត្ថកិច្ច និងអ្នក
យកពត៌មាន បានដឹងថា នៅយប់កើតហេតុម្តាយ និងឪពុករបស់គេសំរាកនៅលើផ្ទះ ចំណែករូបគេនិងបងប្អូន២
នាក់ទៀត ដេកនៅលើគ្រែក្រោមផ្ទះ ដោយដេកលង់លក់ស្កប់ស្កល់ ប៉ុន្តែក្រោយពីចោរប្លន់ទៅបាត់អស់ ទើបឪ
ពុករបស់ខ្លួន ស្រែកប្រាប់កូនចៅថា ចោរប្លន់យកលុយ និងមាសទៅអស់ហើយ ម្នាក់ៗហាក់ដូចស្រឡាំងកាំង
មីងមាំងហាក់ដូចត្រូវថ្នាំសណ្តំ ទន់ខ្លួនគ្រប់ៗគ្នា ហើយស្រែកឲ្យអ្នកជិតខាងជួយ។
លោកផនវាន់នី ជនរងគ្រោះ បានបង្ហើបប្រាប់សមត្ថកិច្ចថា រូបគាត់បានដេកនៅលើផ្ទះ ជាមួយប្រពន្ធ ស្រាប់តែមានជនសង្ស័យចំនួន៣នាក់ មកចាប់គាត់ ហើយយកអាវុធខ្លី មិនស្គាល់ម៉ាក មកភ្ជុងក្បាល ហើយស្រែក
គំរាមអោយយកលុយមកអោយពួកវា ដោយពួកវាដឹងច្បាស់ថា លុយ២០០០០ដូល្លា ដែលម្តាយមីងយកមក
ផ្ញើរ ដែលគាត់ទើបនិងលក់ដី ហើយថ្មីៗ កុំប្រកែកថាអត់ ប្រយត្ន័អញបាញ់ចោល ភ្លាមនោះដោយភ័យ
ខ្លាចចោរបាញ់សម្លាប់ ទើបយកកាបូបដាក់លុយ និងមាសដែលទុកជាប់នៅខ្លួន ប្រគល់អោយទៅចោរ ទាំង
អស់។
លោកផន វន្នី បានបញ្ជាក់ប្រាប់ថា ប្រាក់នៅក្នុងកាបូបមានចំនួ៧០០០០ដូល្លា (៧ម៉ឺនដូល្លា) មាសខ្សែក កង
ដៃ និងក្រវឹល ចំនួនសរុប២ដំឡឹង៣ជី លោកវន្នី បានបញ្ជាក់ថាលុយទាំងអស់នេះ គឺលុយម្តាយមីង ចំនួន២
ម៉ឺនដូល្លា ដែលគាត់ទើតែលក់ដីថ្មីៗ មិនហ៊ានទុកនៅក្នុងខ្លួន ដែលរូបគាត់ចាស់មានអាយុ៧៩ឆ្នាំ ដែយកមក
ផ្ញើក្មួយ ដូចយកមកអោយបាត់តែម្តង។
លោកវន្នី បានប្រាប់សមត្ថកិច្ចថា ម្តាយមីងដែលយកលុយមកផ្ញើរ មានឈ្មោះ សម អេម អាយុ៧៩ឆ្នាំ ស្នាក់
នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រកមុខ
សញ្ញា តែពលរដ្ឋមិនមានសង្ឃឹម ទៅលើសមត្ថកិច្ចទេ ដោយកន្លងមក នៅក្នុងឃុំព្រែកអញ្ចាញ ចាប់ពីខែ៥
និងខែ៦ មានករណីលួច២លើក និងប្លន់២លើក ប៉ុន្តែសមត្ថកិច្ច ពុំដែលឃាត់ខ្លួនជនសង្ស័យបានម្នាក់ឡើយ
ដោយគ្រាន់តែស្រាវជ្រាវៗ រហូត។